adverise with khmeread 1

​អតីត​អ្នក​កីឡាកាស Hulk Hogan ប្តឹង​ទារលុយ ១០០ លាន​ដុល្លារ​ពី​វេ​ប​សាយ​ព័ត៌មាន​មួយ​ដែល​ទម្លាយ​វីដេអូ​សិច​របស់ខ្លួន

​កំពូល​តារា​កីឡាកាស​ជើងចាស់ Hulk Hogan បានផ្តល់​សក្ខីកម្ម​កាល​ពីថ្ងៃ​ចន្ទ​ម្សិលមិញ​ថា "​ពិតជា​អាម៉ាស់មុខ​ខ្លាំងណាស់​" បន្ទាប់ពី​វីដេអូ​សិច​របស់គាត់​ត្រូវបាន​គេ​ទម្លាយ ខណៈដែល​គាត់​បាន​ឡើង​តុលាការ​ក្នុង​បណ្តឹង​ឯកជន​មួយ​ជាមួយ​គេហទំព័រ​សា​ព័ត៌មាន Gawker ។​

Hogan ដែលមាន​ឈ្មោះ​ពិត Terry Bollea បានបង្ហាញ​ពី​អារម្មណ៍​ផ្ទាល់ខ្លួន​ខណៈ​កំពុងផ្តល់​ចម្លើយ​ទៅកាន់​តុលាការ​ថា "​ខ្ញុំ​ស្រក់​ទឹកភ្នែក គ្រួសារ​របស់ខ្ញុំ​ក៏​ឈឺចាប់​ដូចគ្នា​"​។​

​ពាក្យបណ្តឹង​ដំបូង​បាន​កើតឡើង​ចេញពី​ឧបទ្ទវហេតុ​មួយ​ក្នុង​ឆ្នាំ ២០០៦  បន្ទាប់ពី​ការ​លែងលះ​របស់លោក​ជាមួយ​អតីត​ភរិយា​អ្នកស្រី Linda ហើយ​លោក Hogan ក៏បាន​លួច​រួមភេទ​ជាមួយ​ស្ត្រី​ម្នាក់​ដែលជា​ប្រពន្ធ​របស់​អតីត​មិត្តភក្តិ​ជិតស្និទ្ធ​របស់ខ្លួន​។ រូបភាព​នៃ​ការ​រួមភេទ​មួយ​នោះ​ក៏ត្រូវ​បាន​ថត​ជាប់​ក្នុង​វីដេអូ​មួយ ប៉ុន្តែ​លោក Hogan បាន​អះអាងថា​លោក​មិនដឹងថា​គាត់​ត្រូវបាន​គេ​លួច​ថត​ជាប់​សកម្មភាព​របស់ខ្លួន​នោះឡើយ​។​

​វីដេអូ​មួយ​នេះ​ត្រូវបាន​គេ​ដឹង​ជា​សាធារណៈ ពេលដែល​វា​ត្រូវបាន​គេ​បង្ហោះ​ចូលទៅក្នុង​ប្រព័ន្ធ​អ៊ីនធឺណិត​ដោយ​វេ​ប​សាយ Gawker នៅក្នុង​ខែតុលា ឆ្នាំ ២០១២​។ ពាក្យបណ្តឹង​របស់ Hogan គឺ​ទាមទារ​ថ្លៃ​ខូចខាត ១០០ លាន​ដុល្លារ ពី​វេ​ប​សាយ​នេះ​សម្រាប់​បញ្ហា​ផ្លូវចិត្ត​និង​ការ​លូកលាន់​សិទ្ធិ​ឯកជន​របស់ខ្លួន​៕

 

adverise with khmeread
ប្រភព៖ etonline

មតិយោបល់