អាវុធហត្ថក្រុងបាត់ដំបងឃាត់មនុស្ស៥នាក់ពាក់ព័ន្ធគ្រឿងញៀន

​បាត់ដំបង​ ៖ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុងបាត់ដំបង បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យចំនួន ០៥ នាក់នៅវេលាម៉ោង៧យប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៩ នៅត្រង់ចំណុចផ្ទះសំណាក់ គង្គាហង្សនាគ បន្ទប់លេខ៩៨ ស្ថិតក្នុងភូមិរំចេក៥ សង្កាត់រតនៈ ក្រុង-ខេត្តបាត់ដំបង​។ 

​មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យ១. ឈ្មោះ ហ៊ាង គឹមហុង ភេទប្រុស អាយុ ២០ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអន្លង់វិល ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង, ២. ឈ្មោះ ប៉ិច ចំរ៉ាត់ ហៅ យួន ភេទប្រុស អាយុ ២២ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចម្ការឬស្សី សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង​, ៣. ឈ្មោះ ហេង ប៊ុនវឌ្ឍន៍ ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង, ៤. ឈ្មោះ ហេង ភារិទ្ធ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកព្រះស្តេច សង្កាត់ព្រែកព្រះស្តេច ក្រុង/ខេត្តបាត់ដំបង និង៥. ឈ្មោះ ច័ន្ទ មិថុនា ភេទប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិវត្តតាមិម ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង​។

​កម្លាំង កងរាជអាវុធហត្ថដកហូតវត្ថុតាងរួមមាន​ ១. សារធាតុញៀនប្រភេទម្សៅក្រាមពណ៌សរឹងថ្លាចំនួន ០១ កញ្ចប់, ២. ទូរស័ព្ទ ០២ គ្រឿង និង៣. ម៉ូតូ ០២ គ្រឿង។

​បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងមន្ត្រីជំនាញបានកសាងសំណុំរឿងបន្តតាមនីតិវីធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab