ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​ហាមឃាត់​មិន​អោយ​ចូល​កោះ​តៃវ៉ាន់​ ដោយសារតែយកនំអន្សមជ្រូកពីរដុំចូលកោះនេះ!

ស្ត្រី​វៀតណាម​ម្នាក់​ត្រូវបាន​ហាមឃាត់​មិន​អោយ​ចូល​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃ​ពុធ​ទី​២៧​កុម្ភៈ​ បន្ទាប់ពី​នាង​មិន​អាច​បង់ថ្លៃ​ពិន័យ​ប្រាក់​ចំនួន​៦.៥០០​ដុល្លារ​ចំពោះ​ការ​នាំចូល​​នំអន្សមជ្រូក​ដោយ​ខុសច្បាប់​ចំនួន​២​។​ នេះបើយោងតាមវេបសាយ Taiwan News ចេញផ្សាយកាលពីថ្ងៃទី១ មីនា។

​អ្នកដំណើ​រវ័យ​៥៦​ឆ្នាំនេះមិនបញ្ចេញឈ្មោះនោះ ត្រូវ​បាន​ឃាត់​សួរនាំ​នៅ​អាកាសយានដ្ឋាន​តៃជុង​នៅ​តៃវ៉ាន់​កណ្តាល​កាលពី​ថ្ងៃ​ពុធ ក្រោយ​ពី​មន្ត្រី​គយ​បានឃើញ​នាង​​យួរ​អន្សម​២ ដើម្បី​ជា​កាដូ​ជូន​សាច់ញាតិ។​

​ការ​ពិន័យ​ប្រាក់​ ២ ​សែន​ដុល្លារ​តៃវ៉ាន់ ​(៦.៤៨៨​ដុល្លារ​)​ គឺ​សម្រាប់នំ​អន្សម​ចំនួន២ ​ដែល​មិន​បាន​រាយការណ៍​ក្នុង​តារាង​នាំចូល ដោយ​គាត់​មិន​អាច​បង់​ប្រាក់​ពិន័យបាន ​ដូច្នេះគាត់ក៏ដេញចេញ​ពី​​កោះ​តៃវ៉ាន់​នៅ​ថ្ងៃ​ដដែល​។​

​គាត់​ គឺជា​ជនជាតិ​វៀតណាម​លើកដំបូង​ ដែល​ត្រូវបានគេ​បដិសេធ​មិន​អោយ​ចូល​កោះ​តៃវ៉ាន់ ចាប់តាំងពី​អាជ្ញាធរ​តៃវ៉ាន់​បានប្រកាស​ផាកពិន័យ​ ២​ សែន​ដុល្លា​ត​តៃវ៉ាន់​លើ​អ្នកដំណើរ់​​ណា​មក​ពី​វៀតណាម បើ​ពួកគេ​នាំ​ផលិតផល​សាច់ជ្រូក​ចូល​តៃវ៉ាន់ និង​១​លាន​ដុល្លារ​តៃវ៉ាន់ ​(៣២.៤០០​ដុល្លារ​)​ ចំពោះ​ការ​ល្មើស​ដដែល​។​

គួរបញ្ជាក់ផងដែរ​ថា ក្រៅ​ពី​ចិន​ និង​ម៉ុង​ហ្គោលី វៀតណាម​ជា​ប្រទេស​អាស៊ី​ទី​៣​ដែល​កើតមាន​ជំងឺប៉េស​ជ្រូក​អាហ្វ្រិក ដែល​ត្រូវបាន​គេ​សង្កេតឃើញ​មាន​នៅ​ខេត្ត​ចំនួន​ ៥ ​របស់​វៀតណាម​។ ​​ជំងឺបង្កដោយ​វីរុស្ស​នេះ ចម្លង​ក្នុងចំណោម​ជ្រូក​តាមរយៈ​វត្ថុ​រាវ ដូចជា​ឈាម​ និង​សំបោរ​។ ​វា​នាំ​អោយ​ជ្រូក​ឈឺ​ងាប់​ក្នុង​អត្រា​ស្ទើរតែ​១០០​ភាគរយ​តែ​មិន​ចម្លង​ដល់​មនុស្ស​ទេ​។​

​ចាប់តាំងពី​ចិន​ប្រកាស​ករណី​កើត​ជំងឺ​ប៉េស​ជ្រូក​អាហ្វ្រិក​នេះ​លើក​ដំបូង​ក្នុង​ខេត្ត​ឡាវ​នី​ញ កាលពី​ខែ​សីហា​ឆ្នាំមុន តៃវ៉ាន់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ខ្លាច​វា​ឆ្លង​រាលដាល​ និង​​បំផ្លាញ​ឧស្សាហកម្ម​ចិញ្ចឹម​ជ្រូក​របស់​ខ្លួន​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab