ចាប់ខ្លួនបុរសម្នាក់តាមដីកាហើយរឹបអូសបានថ្នាំញៀន៨កញ្ចប់ថែមទៀត

ត្បូងឃ្មុំ​ ៖​ កម្លាំងប៉ូលិសជំនាញស្រុកមេមត់ សហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលដារ បានចុះអនុវត្តដីកា ដោយបានឃាត់ជនជាប់ចោទម្នាក់ ពីបទសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន​ នៅថ្ងៃទី០៣ មីនា ២០១៩ វេលាម៉ោង០៩ និង៤៥នាទី ហើយរឹបអូសបានថ្នាំញៀន៨កញ្ចប់ថែមទៀត។ 

ប៉ូលិសនិយាយថា​ ជនជាប់ចោទ ឈ្មោះ អ៊ុក ញ៉ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិ-ឃុំខាងលើ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ១៧៧ ចុះថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ របស់លោក នូ ច័ន្ទសុគន្ធា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តត្បូងឃ្មុំ ពីបទសម្រួលឱ្យប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តកាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចភូមិ-ឃុំខាងលើ។ 

ប៉ូលិសបានដកហូតបានវត្ថុតាងម្សៅក្រាមពណ៌សថ្លាសង្ស័យជាថ្នាំញៀនចំនួន៨កញ្ចប់បន្ថែមលើដីកាចាប់ខ្លួនមានស្រាប់​។ 

បច្ចុប្បន្នសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តត្បូងឃ្មុំ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab