Xinhua ប្រើពិធីការិនីនិម្មិត AI អានព័ត៌មានជំនួសមនុស្សពិត

ទីភ្នាក់ងារព័ត៌មាន Xinhua របស់ចិនកាលពីថ្ងៃអាទិត្យ បានប្រើប្រាស់ពិធីការិនីអានព័ត៌មាននិម្មិត AI មួយរូប ដែលធ្វើត្រាប់ដូចទឹកមុខនិងអាកប្បកិរិយារបស់មនុស្សដើម្បីអានដំណឹងមួយអំពីប្រតិភូចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងប៉េកាំង។

មនុស្សយន្ត AI ឈ្មោះថា "Xin Xiaomeng" មានម៉ូតសក់ខ្លីនិងពាក់អាវពណ៌ផ្កាឈូកនិងក្រវិលនៅក្នុងវីដេអូជូនដំណឹងរយៈពេលមួយនាទីដោយស៊ីនហួ។

Xin Xiaomeng គឺយកគំរូតាមពិធីការិនីមានជីវិតរបស់ Xinhua ឈ្មោះ Qu Meng និងត្រូវបានបង្កើតឡើងដោយ Xinhua និងក្រុមហ៊ុនបច្ចេកវិជ្ជា Sogou Inc។

ទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានបង្ហាញ ពិធីករអានព័ត៌មាន AI ពីររូបកាលពីខែវិច្ឆិកានៅសន្និសីទអ៊ីនធឺណេតពិភពលោកនៅទីក្រុង Wuzhen ភាគខាងកើតប្រទេសចិន។

ចិនបាននិងកំពុងជំរុញបង្កើនសមត្ថភាពរបស់ខ្លួននៅក្នុងបច្ចេកវិជ្ជា AI រាប់ចាប់ពីឧបករណ៍តាមដានរហូតដល់រថយន្តស្វ័យប្រវត្តិ៕


 

adverise with khmeread
tiger
Loading ad ...