ព្រះសង្ឃមួយអង្គបានសុគតនៅនឹងកន្លែង​ ខណៈនិមន្តតាមម៉ូតូទៅបិណ្ឌបាត្រ

​ព្រះសីហនុ​ ៖ ព្រះសង្ឃមួយអង្គបានសុគតនៅនឹងកន្លែង ដោយសារគ្រោះថ្នាក់ចរាចរណ៍ពេលនិមន្តតាមម៉ូតូ ដើម្បីទៅបិណ្ឌបាត្រ ហើយត្រូវរថយន្តធំមួយគ្រឿង បុកប៉ះនៅជិតរង្វង់មូលភូមិស្មាច់ដែងឃុំរាមស្រុកព្រៃនប់​ ខេត្តព្រះសីហនុ​ នៅវេលាម៉ោង៨កន្លះព្រឹកថ្ងៃ៤ មិនា ២០១៩នេះ។

​បើតាមអ្នកឃើញហេតុការណ៍ឱ្យដឹងថា ម៉ូតូរងគ្រោះដឹកព្រះសង្ឃ២អង្គ ប៉ុន្តែព្រះសង្ឃមួយអង្គទៀតនិងអ្នកបើកម៉ូតូមិនមានរងគ្រោះថ្នាក់ធ្ងន់ធ្ងរទេ។ រថយន្តបង្កម៉ាក Hino ពណ៌ស​ ស្លាកលេខកំពង់ស្ពឺ​ 3A1502​។ 

​ភ្លាមៗនៅមិនទាន់មានរបាយការណ៍លម្អិតពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះនិងព្រះនាមសង្ឃរងគ្រោះព្រមទាំងទីអារាមដែលលោកគង់នៅ នៅឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab