កោះកុង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបើកបរបញ្ច្រាស់ទិសគ្នា នៅចំណុចភូមិបឹងព្រាវ ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង កាលពីថ្ងៃទី០៣ ខែមិនា ឆ្នាំ២០១៩វេលាម៉ោង៤ និង៤០នាទីល្ងាចបណ្តាលឱ្យរបួសធ្ងន់ម្នាក់។
ប៉ូលិសនិយាយថា រថយន្តបង្កម៉ាកហ៊ីណូហើមពណ៌លឿងពាក់ស្លាកលេខ យ 1296ភព3 បើកបរដោយឈ្មោះ យ៉ាន ហាក់ ភេទប្រុស អាយុប្រហែល ៣២ឆ្នាំ អត់ស្គាល់អសយដ្ឋាន (រត់គេចខ្លួន បាត់) បើកបរពីលិចទៅកើត។ លុះមកដល់ចំណុចកើតហេតុបានបត់កាត់ពីមុខម៉ូតូ បណ្តាលឱ្យម៉ូតូបុកចំពាក់កណ្តាលខាងស្តាំតែម្តង។
ចំណែកភាគីម៉ូតូម៉ាកហុងដា ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1GV-5222 បើកបរដោយឈ្មោះ នៅ ភ្លី ភេទប្រុស អាយុ៥៣ឆ្នាំ មានទីលំនៅភូមិស្រែអំបិល, ស្រុកស្រែអំបិល, ខេត្តកោះកុងបើកបរពីកើតទៅលិច ហើយបុកចំពាក់កណ្តាលរថយន្តខាងស្តាំ បណ្តាលឱ្យរបួសត្រូវបាន ដឹកយកទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រែអំបិល។
ប៉ូលិសបន្តថា មូលហេតុភាគីខាងរថយន្តបត់ឆ្វេងគ្មានការប្រយ័ត្ន។ ចំណែកវត្ថុតាងទាំងពីរកម្លាំងប៉ូលិសជំនាញយកមករក្សាទុកនៅអធិការដ្ឋាន ដើម្បីរង់ចាំភាគីទាំងសងខាងធ្វើការដោះស្រាយពេលក្រោយ៕
