ព្យុះកំបត់ត្បូងដ៏សាហាវសម្លាប់មនុស្ស ២២ នាក់នៅរដ្ឋអាឡាបាម៉ា

យោងតាមសម្តីមន្រ្តីក្នុងតំបន់បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្សចំនួន ២២នាក់ បូករួមទាំងក្មេងតូចៗ ត្រូវបានសម្លាប់ បន្ទាប់ពីព្យុះកំបុតត្បូង បានវាយប្រហារទៅលើតំបន់ជនបទ Lee County រដ្ឋអាឡាបាម៉ា សហរដ្ឋអាមេរិក កាលពីម្សិលមិញ។

មេប៉ុស្តិ៍លោក Jay Jones បានប្រាប់ទៅកាន់ព័ត៌មានក្នុងតំបន់ថា ពួកគេនៅតែបន្តទាញមនុស្សចេញពីកម្ទេចថ្ម ហើយខ្លះទៀតត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យជាមួយនឹងរបួសធ្ងន់ធ្ងរ។

អភិបាលរដ្ឋអាឡាបាម៉ា លោកស្រី Kay Ivey បានបង្ហោះនៅលើបណ្តាញសង្គម Twitter ដើម្បីព្រមានដល់ប្រជាពលរដ្ឋថាអាចនឹងមានអាកាសធាតុអាក្រក់បន្ថែមទៀតនឹងបោកបក់ក្នុងតំបន់មួយនេះ។

ទីភ្នាក់ឧទុនិយមជាតិ (NWS) បានចាត់ថ្នាក់ ព្យុះកំបុតត្បូងបោកបក់ដំបូងមួយនេះមានកម្រិតយោងហោចណាស់ក្នុងថ្នាក់ EF-3 ដែលមានន័យថាកម្លាំងខ្យល់មានកម្រិតល្បឿនដល់ទៅ ២៦៦គីឡូម៉ែត្រក្នុងមួយម៉ោង៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab