adverise with khmeread 10175079 731692130235203 2565096312413638206 n

ចង់ដឹងថាលោកព្រាបសុវត្ថិមានឈ្មោះក្រៅហៅថាម៉េចទេ? តោះមើលជីវប្រវត្តិសង្ខេបរបស់គាត់បន្តិចមើល៎!

    ​លោក​ព្រាប សុ​វ​តិ្ថ (Preap Sovath) គឺជា​អ្នក​ច្រៀង​ល្បី​ម្នាក់​ដែលមាន​ប្រជាប្រិយ​ភាពខ្លាំង​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​នៅក្រៅ​ប្រទេស​ផងដែរ​ក្នុង​យុគសម័យ​ថ្មី​នេះ​។ លោក​បាន​ថត​បទ​ចំរៀង​ឱ្យ​ផលិតកម្ម​ហង្ស​មាស​ដែលជា​ក្រុមហ៊ុន​ចម្រៀង​នាំមុខគេ​នៅ​កម្ពុជា​។ បទ​ចំរៀង​របស់លោក​ច្រៀង​ភាគច្រើន​ចេញ​ជា​VCD​ខារ៉ាអូខេ​។ លោក​ជា​កូនទោល​នៅក្នុង​គ្រួសារ​មួយ​រស់នៅ​ខេត្តកណ្តាល ដែលមាន​ឪពុក​ឈ្មោះ ព្រាប សុ​វុ​ទ្ធ និង​ម្តាយ​ឈ្មោះ ផូ សំណាង​។ លោក​បាន​រៀបការ​ជាមួយ​លោកស្រី​ឡុង ស្រីមុំ និង​មានកូន​ចំនួន​បីនាក់​។ លោក​បាន​សិក្សា​ផ្នែក​សេដ្ឋកិច្ច និង​ច្បាប់ ហើយ​បានចាប់ផ្តើម​ចូល​បម្រើការ​នៅ​ផលិតកម្ម​ហង្ស​មាស​ចាប់តាំងពី ឆ្នាំ​១៩៩៧​។​

​    ​លោក​ព្រាប សុវត្ថិ​ដែលមាន​រហស្សនាម​ថា "​ស្នាយ​" កើត​នៅ​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​១៩៧៥ មាន​ទីកន្លែង​កំណើត​នៅ​ស្រុក​ស្អាង ខេត្តកណ្ដាល ប្រទេស​កម្ពុជា ជា​អ្នកចំរៀង និង​តារាភាពយន្ត​។ ក្នុង​វិស័យ​ចម្រៀង នៅពេល​លោក​ចូលទៅ​ច្រៀង​ឲ្យ​ផលិតកម្ម​ហង្ស​មាស​ដំបូង​គឺ​ច្រៀង​បទ "​អក្ខរា​ចារ​ទៅ​ស្រី​" ក្នុង​អាល់​ប៊ុ​ម​ទីមួយ​របស់លោក ក្នុង​ឆ្នាំ​១៩៩៧​។ ក្រៅពី​វិស័យ​បទ​ចំ​ម្រៀ​ង​លោក​ក៏បាន​សម្ដែង​ក្នុង​ខ្សែភាពយន្ត "​នេសាទ​ក្រពើ​" ដែល​ទទួលបាន​គាំទ្រ​យ៉ាងខ្លាំង​ក្នុងប្រទេស​កម្ពុជា​ផងដែរ​។​

​    ​លោក​ព្រាប សុវត្ថិ​គឺជា​តារា​លេចធ្លោ​មួយរូប​ដែល​បាន​ចូលរួម​ក្នុងការ​ប្រគុំ​តន្ត្រី​ដំបូង​របស់​ហង្ស​មាស​គឺ​កម្មវិធី Best of the Best ឆ្នាំ​២០០៤ នៅ​ពហុកីលាដ្ឋាន​ជាតិ​អូឡាំពិក ដែលជា​ការប្រគុំ​តន្ត្រី​ខ្នាត​យក្ស​ប្រចាំឆ្នាំ​របស់​ក្រុមហ៊ុន​។ លោក​ក៏​ធ្លាប់បាន​សម្ដែង​ក្នុង​កម្មវិធី​ប្រគុំ​តន្ត្រី MTV EXIT នៅ​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០០៨ ដែល​កម្មវិធី​ប្រគុំ​តន្ត្រី​នោះ​គឺជា​យុទ្ធនាការ​មួយ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ដើម្បី​បញ្ចប់​ការកេងប្រវ័ញ្ច​និង​ការជួយ​ដូរ​មនុស្ស​នៅ​តំបន់​អាស៊ី​។​

​    ​ក្នុង​កម្មវិធី​ទូរទស្សន៍​លោក​ព្រាប សុវត្ថិ បាន​ធ្វើជា​គណៈកម្មការ​ក្នុង​កម្មវិធី "Cambodian's Got Talent" រដូវ​កាល​ទី​១ ក្នុង​ឆ្នាំ​២០១៤ និង​កម្មវិធី "Cambodian Idol" រដូវ​កាល​ទី​១ ក្នុង​ឆ្នាំ​២០១៥​។​

​    ​ហើយ​ថ្មីៗ​នេះ​លោក​ទើបតែ​បាន​ចូលរួម​ក្នុង​កម្មវិធី​ទិវា​ទីក្រុង​ស្អាត​លើក​ទី​៥ ក្រោម​ប្រធានបទ "​ទីក្រុង​ខ្ញុំ​ស្អាត សុខ​សុវត្ថិ​ភាពល្អ ទេសចរណ៍​មាន​កំណើន​" ហើយ​អ្វីដែល​ធ្វើ​ឲ្យ​រូបលោក​សប្បាយ​ចិត្តខ្លាំង​បំផុត​ក្នុង​ថ្ងៃនោះ​គឺ លោក​បាន​ក្លាយជា​ឯកអគ្គរាជទូត​សុ​ឆន្ទៈ "​ទីក្រុង​ស្អាត​" របស់​កម្ពុជា និង​តារា​ពីរ​ដួង​ទៀត​គឺ​កញ្ញា ឱក សុគន្ធ​កញ្ញា និង​កញ្ញា សុន ស្រី​ពេជ្រ​ក្នុង​ព្រឹត្តិការណ៍​នោះ​ផងដែរ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់