ក្រុម TN Kandal “A” ដឹកដៃជើងខ្លាំង៣ក្រុមទៀត នៃទីលាន Tiger Street Football Festival 2019 ទៅវគ្គផ្តាច់ព្រ័ត្រនៅភ្នំពេញ

ខេត្តកណ្តាល ៖ ព្រឹត្តិការណ៍ការប្រកួតនៃក្របខណ្ឌពានរង្វាន់ Tiger Street Football Festival 2019 បានរកឃើញបេក្ខជន៤ក្រុមទៀត ខណៈក្រុម TN Kandal “A” រក្សាជើងឯកប្រចាំមណ្ឌលខេត្តកណ្តាល បន្ទាប់យកឈ្នះលើក្រុម SERV “A”  ៣ ទល់ ២ នៅវគ្គផ្តាច់ព្រ័ត្រ នាយប់ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩ នេះនៅមណ្ឌលទី៨ នាសួនច្បារច្រមុះជ្រូកមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល ដោយការប្រកួតមាន៤៦ក្រុម។

សម្រាប់ក្រុម TN Kandal “A” មុននឹងបានគ្រងតំណែងជើងឯកប្រចាំមណ្ឌលខេត្តកណ្តាលដោយយកឈ្នះក្រុម Blue Moon “A” លទ្ធផល ៥ទល់២ និងក្រុម SERV “A” យកឈ្នះក្រុមព្រែកប្រាកីឡា “A” លទ្ធផល ៤ទល់៣ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ។ ចំពោះផ្តាច់ព្រ័ត្រក្រុម TN Kandal “A” យកឈ្នះលើក្រុម SERV “A” ៣ទល់២ ហើយក្រុមព្រែកប្រាកីឡា “A” ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយឈ្នះក្រុមក្រុម Blue Moon “A” លទ្ធផល៣ទល់២ ។