ត្រាំនិងស៊ីអាចនឹងជួបប្រជុំគ្នានៅចុងខែមីនាដើម្បីធ្វើកិច្ចព្រមព្រៀងមួយបញ្ចប់ជម្លោះពាណិជ្ជកម្ម

ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំនិងមេដឹកនាំចិនលោកស៊ី ជីនពីង អាចនឹងជួបប្រជុំគ្នានៅចុងខែមីនានេះ ដើម្បីបញ្ចប់សង្គ្រាមពាណិជ្ជកម្មរយៈពេលជិតមួយឆ្នាំរវាងប្រទេសទាំងពីរ។

កាសែត Wall Street Journal បានរាយការណ៍កាលពីថ្ងៃអាទិត្យថា ភាគីទាំងពីរកំពុងស្ថិតនៅដំណាក់កាលចុងក្រោយនៃការចរចាលើកិច្ចព្រមព្រៀងមួយ ដែលនឹងធ្វើឱ្យមានការបញ្ចុះពន្ធចិនទៅលើទំនិញជាច្រើនរបស់អាមេរិក ប្រសិនបើរដ្ឋបាលត្រាំលុបចោលទណ្ឌកម្មប្រឆាំងនឹងរដ្ឋាភិបាលក្រុងប៉េកាំង។

យោងតាមកាសែតនេះ ភាគីទាំងសងខាងជឿថា កិច្ចចរចាបានរីកចម្រើនគ្រប់គ្រាន់ហើយដែលលោកត្រាំនិងលោកស៊ីអាចឈានដល់កិច្ចព្រមព្រៀងជាផ្លូវការមួយនៅឯកិច្ចប្រជុំដែលអាចនឹងធ្វើនៅថ្ងៃទី ២៧ ខែមីនា។ របាយការណ៍នេះបានធ្វើឡើងបន្ទាប់ពីការអត្ថាធិប្បាយរបស់លោកត្រាំកាលពីសប្តាហ៍មុនថា ភាគីទាំងពីរកំពុង "មានខិតជិតកាន់តែកៀក" នឹងកិច្ចព្រមព្រៀងនោះ ហើយគាត់គ្រោងនឹងជួបលោកស៊ីនៅឯរមណីយដ្ឋាន Mar-a-Lago របស់គាត់នៅរដ្ឋផ្លរីដា៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab