វិបត្តិបានធូរស្រាល ប៉ុន្តែការគំរាមកំហែងនៃអាវុធនុយក្លេអ៊ែរនៅតែមានក្នុងជម្លោះប៉ាគីស្ថាននិងឥណ្ឌា

ភាពតានតឹងនៅតាមព្រំដែនរវាងឥណ្ឌា និងប៉ាគីស្ថានកាលពីសប្តាហ៍មុនបានជំរុញឱ្យគូប្រជែងនៅអាស៊ីខាងត្បូងមានអាវុធនុយក្លេអ៊ែរទាំងពីរ កាន់តែខិតជិតទៅរកជម្លោះនុយក្លេអ៊ែរជាជាងពេលណាៗទាំងអស់ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមកនេះ។

ខណៈពេលដែលស្ថានការណ៍បានស្ងប់ស្ងាត់ ប៉ាគីស្ថានកាលពីថ្ងៃសុក្របានដោះលែងអ្នកបើកបរយន្តហោះឥណ្ឌាម្នាក់ ដែលប៉ាគីស្ថានចាប់ខ្លួន បន្ទាប់ពីបាញ់ទម្លាក់យន្តហោះរបស់គាត់ ហើយទំនាក់ទំនងបានប្រែប្រួលទៅជាជូរចត់យ៉ាងខ្លាំង។ ប្រទេសទាំងពីរដឹងពីហានិភ័យនៅពេលភាពតានតឹងបានកើនឡើង។

បន្ទាប់ពីការបំបែកប្រទេសចេញពីគ្នានៅឆ្នាំ ១៩៤៧ ទំនាក់ទំនងរវាងឥណ្ឌា និងប៉ាគីស្ថានបានស្ថិតនៅក្នុងស្ថានភាពប្រែប្រួលឥតឈប់ឈរ។ ភាគីទាំងពីរបានធ្វើសង្គ្រាមធំៗជាច្រើនដែលជាចុងក្រោយគឺក្នុងឆ្នាំ ១៩៩៩ ដែលនាំឱ្យស្លាប់និងរបួសរាប់ពាន់នាក់ និងការប៉ះទង្គិចជាច្រើននៅទូទាំងខ្សែត្រួតពិនិត្យនៅក្នុងតំបន់កាស្មៀរ។

ចាប់តាំងពីការប៉ះទង្គិចគ្នាចុងក្រោយនេះ ប្រទេសទាំងពីរបានរក្សាភាពស្ងប់ស្ងាត់ ដើម្បីពង្រីក និងបង្កើនសមត្ថភាពយោធារបស់ពួកគេ។

កំាភ្លើងធំឥណ្ឌា M777 ត្រូវបានបង្ហាញក្នុងអំឡុងការហែក្បួនយោធាសម្រាប់ការប្រារព្ធទិវាសាធារណរដ្ឋនៅថ្ងៃទី ២៣ ខែមករាឆ្នាំ ២០១៩ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា។ ក្រុមអ្នកវិភាគនិយាយថាកាំភ្លើងធំនេះគឺជាបច្ចេកវិជ្ជាកំពូលរបស់សហរដ្ឋអាមេរិក។

ជាមួយនឹងការកសាងយោធារបស់ខ្លួនក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ ឥឡូវនេះឥណ្ឌាមានលើសពីប៉ាគីស្ថានទាំងយន្ដហោះ កងទ័ព រថក្រោះ និងឧទ្ធម្ភាគចក្រ។

យោងតាមវិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិក្រុងស្តុកខុល (SIPRI) បានឱ្យដឹងថា ឥណ្ឌាលើសដាច់ឆ្ងាយពីប្រទេសប៉ាគីស្ថាន ជាពិសេសឥណ្ឌាមានថវិកាយោធា ៦៤ ពាន់លានដុល្លារធៀបនឹងប៉ាគីស្ថានគឺ ១១ ពាន់លានដុល្លារ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab