ខឹងប្រពន្ធពេក កាត់ម្រាមដៃខ្លួនឯងអស់៤ នាំរវល់ដល់ក្រុមវេជ្ជបណ្ឌិតតភ្ជាប់វិញប្រើពេលរាប់ម៉ោង

បុរសរស់នៅក្នុងតំបន់ភាគពាយព្យប្រទេសចិនមួយរូប ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ បន្ទាប់ពីគាត់បានកាត់ម្រាមដៃរបស់ខ្លួនអស់បួន អំឡុងជម្លោះតឹងសសៃកដ៏ក្តៅគគុកជាមួយនឹងភរិយារបស់គាត់នៅឯផ្ទះ។

ប្តីពោរពេញទៅដោយកំហឹងរូបនេះបានចាប់យកកាំបិត និងកាត់ម្រាមដៃរបស់គាត់ចោលទាំងកំហឹង អំឡុងការឈ្លោះប្រកែកគ្នានៅឯផ្ទះរបស់ពួកគេក្នុងទីក្រុងឡានចូវ ខេត្តកានស៊ូ។ នេះបើយោងតាមសេចក្តីរាយការណ៍ក្នុងប្រទេសចិន។

ប្រពន្ធដ៏តក់ស្លុតរបស់ជនរងគ្រោះបានប្រញាប់ប្រញាល់បញ្ជូនគាត់ទៅមន្ទីរពេទ្យភ្លាមៗ កន្លែងដែលក្រុមវេជ្ជបណ្ឌិតអាចតភ្ជាប់ម្រាមដៃរងរបួសដ៏ធ្ងន់ធ្ងរនៅដៃខាងឆ្វេងរបស់គាត់ឡើងវិញដោយប្រើពេលរាប់ម៉ោង៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab