ងាយមែនទែន! ចង់បកមុនក្បាលខ្មៅ ទៅផ្ទះបាយរកគ្រឿងតែ៣មុខជាការស្រេច ចំណាយអស់តែបួនប្រាំរយលុយខ្មែរ

សម្រស់ជាអាទិភាពសំខាន់មួយនៅលើរាងកាយរបស់មនុស្សប្រុសស្រី។ នៅពេលនិយាយដល់មុនក្បាលខ្មៅ គេតែងនឹកឃើញដល់ម៉ាសបកមុនជាដើម តែគេត្រូវចំណាយខ្ទង់៥ទៅ៧ដុល្លារដើម្បីទិញផលិតផលល្អៗមកបកមុនដោយខ្លួនឯង ឬមិនអ៊ីចឹងទៅទទួលសេវាបកមុនតាមហាងសាឡនឬហាងកាត់សក់ ដោយត្រូវចំណាយខ្ទង់២ដុល្លារយ៉ាងតិច។ 

ទោះយ៉ាងណា ពុំដែលមាននរណាម្នាក់នឹកឃើញដល់គ្រឿងនៅផ្ទះបាយ ដែលចំណាយបួនប្រាំរយរៀលនោះឡើយ។ គ្រឿងផ្សំមួយចំនួនគឺអាចយកមកផ្សំគ្នាដើម្បីបកមុនពូកែដូចផលិតផលទាំងនោះដែរ។ 

អ្វីដែលលោកអ្នកត្រូវការគឺ ៖
- ម្សៅមី ១ ស្លាបព្រាបាយ
- ទឹកឃ្មុំ ១ ស្លាបព្រាបាយ
- ទឹក ១ ស្លាបព្រាកាហ្វេ

លាយគ្រឿងផ្សំទាំងនេះចូលគ្នាឱ្យសព្វ រួចលាបលើមុខត្រង់កន្លែងមានមុនក្បាលខ្មៅ ហើយយកសំឡីបិតពីលើមុខ រួចរង់ចាំ១៥នាទីសឹមបកវាចេញ នឹងឃើញមុនក្បាលខ្មៅដោយមកទាំងផ្ទាំង៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...