adverise with khmeread 0

​តើ Real Madrid នឹង​រកបាន​ប៉ុន្មាន​គ្រាប់​ក្នុង​រាត្រី​នេះ​?

​ក្រុម​អធិរាជ​ស​ហាក់ដូចជា​យក​ការប្រកួត Champions League ជា​គោលដៅ​ចម្បង​របស់​ពួកគេ​ទៅហើយ​ដោយសារ​ឱកាស​ឈ្នះ​ពាន La Liga របស់​ពួកគេ​មាន​តិចតួច​ណាស់ បន្ទាប់ពី​បរាជ័យ​ក្នុងផ្ទះ​ក្រោម​ថ្វី​ជើង​ក្រុម Atletico Madrid កាលពីពេល​ថ្មីៗ​នេះ​។​

​ប៉ុន្តែ​ពួកគេ​ឆ្លើយតប​វិញ​បាន​យ៉ាង​ល្អ​និង​កីឡាករ Cristiano Ronaldo បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​អស្ចារ្យ​កាលពី​ថ្ងៃ​សៅរ៍​ដោយ​រកបាន​បួន​គ្រាប់​ក្នុង​ជ័យជម្នះ ៧-១ ទៅលើ​ក្រុម Celta Vigo នៅក្នុង​ទឺ​កដី​របស់​ពួកគេ​។​

​ពួកគេ​រកបាន ១០ គ្រាប់​ក្នុងជំនួប​ពីរ​ប្រកួត​ចុងក្រោយ​នៅក្នុង​លី​ក​និង​ក្នុង​រាត្រី​នេះ Real Madrid អាច​នឹង​រកបាន​ច្រើនៗ​ថែមទៀត​ក្នុង​ជើង​ទី​ពីរ​ក្នុង​ការប្រកួត​ជាមួយ​ក្រុម AS Roma​។

​បី​ប្រកួត​ក្នុងផ្ទះ​ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​នេះ យើង​ឃើញថា ក្រុម​អធិរាជ​សរ​កបាន ១៣ គ្រាប់​ទៅហើយ​រួមបញ្ចូល​ទាំង​ជ័យជម្នះ ៨-០ ទៅលើ​ក្រុម Malmo​។ ពួកគេ​បាន​នាំមុខ ២-០ កាលពី​ជើង​ទីមួយ​ក្នុង​ទីក្រុង​រ៉ូម​និង​ក្រុម​មកពី​ប្រទេស​អ៊ីតាលី​មួយ​នេះ​ហាក់ដូច​ជាមាន​ឱ​កា​សតិ​ច​តួច​ណាស់​ដើម្បី​រក​គ្រាប់​បាល់​ក្នុង​រាត្រី​នេះ​។​

​ក្រុម Roma មិនមាន​ប្រព័ន្ធ​ខ្សែការពារ​រឹងមាំ​នោះទេ​ហើយ​ពួកគេ​ភ្លាត់​ដល់​ទៅ ១៦ គ្រាប់​ក្នុងការ​ប្រកួត​ជម្រុះ​តាម​ពូ​ល​នៃ​ក្របខ័ណ្ឌ Champions League ដោយ ១៣ គ្រាប់​គឺការប្រកួត​ក្រៅ​ផ្ទះ​ក្នុងនោះ​មាន​លទ្ធផល ៤-៤ ជាមួយ Bayer Leverkusen បរាជ័យ ៦-១ ទៅកាន់​ក្រុម Barcelona និង​ការ​ចាញ់​ដ៏​ភ្ញាក់ផ្អើល​ទៅកាន់​ក្រុម BATE Borisov ៣-២​។​

Roma ឆ្លង​មកដល់​វគ្គ​នេះ​ជាមួយ​ប្រាំមួយ​ពិន្ទុ​ប៉ុណ្ណោះ​ក្នុងការ​ប្រកួត​ប្រាំមួយ​ប្រកួត​ពី​វគ្គ​ជម្រុះ​តាម​ពូ​ល និង​រាល់​សញ្ញាណ​ទាំងអស់​បង្ហាញថា​ពួកគេ​នឹង​ចាញ់​ច្រើនៗ​ក្នុង​រាត្រី​នេះ​។

Real ប្រហែលជា​មិន​លាក់​ជើង​កីឡាករ​ល្អៗ​របស់​ពួកគេ​ក្នុង​យប់​នេះ​ទេ​បើទោះជា​បាន​នាំមុខ ២-០ កាលពី​ជើង​ទីមួយ​ក៏ដោយ​។ ដូច្នេះ​ទស្សនៈ​ខ្មែរ​រីដ​ជ្រើស​រើសយក Real Madrid នឹង​ឈ្នះ​ជាមួយ​គ្រា​ប់ត​មួយ​គ្រាប់​ដាច់​៕

adverise with khmeread

មតិយោបល់