ថៅកែទុរេនថៃម្នាក់នេះចិត្តទូលាយមែន, នឹងលើកកូនក្រមុំឱ្យភ្លាមនិងថែមលុយ១០លានបាតទៀត បើបុរសនោះជាមនុស្សឧស្សហ៍ព្យាយាម!

ម្ចាស់ហាងចែកចាយទុរេនដ៏ធំមួយកាលពីថ្ងៃចន្ទបានអញ្ជើញនិស្សិតថៃនៅទូទាំងអ៊ីនធឺណេត ដើម្បីក្លាយខ្លួនជាបេក្ខជន ដើម្បីចាប់ដៃកូនស្រីរបស់គាត់នៅក្នុងពិធីអាពាហ៍ពិពាហ៍។ លោក Arnon Rodthong បានឱ្យដឹងថា ការអប់រំថ្នាក់ឧត្ដមមិនមែនជាផ្នែកមួយនៃសមត្ថភាពដែលចង់បាននោះទេ ដោយលោកបន្ថែមថាលោកគ្រាន់តែចង់បានបុរសឧស្សាហ៍ព្យាយាមនិងគួរឱ្យទុកចិត្តម្នាក់សម្រាប់កូនស្រីអាយុ ២៦ ឆ្នាំរបស់គាត់ប៉ុណ្ណោះ។

លោក Arnon ដែលជាអ្នកចែកចាយទុរេននៅទីក្រុង Chumphon គឺជាអ្នកចែកចាយធំជាងគេក្នុងតំបន់។ គាត់បាននិយាយថា "ខ្ញុំមិនចង់បានមនុស្សដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬអនុបណ្ឌិត ឬទស្សនវិទូអ្វីនោះទេ។ ខ្ញុំចង់បានបុរសឧស្សាហ៍ម្នាក់ ... ខ្ញុំគ្រាន់តែចង់ឱ្យអ្នកដែលមានអាកប្បកិរិយាប្រឹងធ្វើការតែប៉ុណ្ណោះ។ គឺអស់ហើយ"។

លោកក៏បានសន្យាផ្តល់ប្រាក់រង្វាន់ ១០ លានបាតសម្រាប់បេក្ខជនដែលទទួលបានជោគជ័យផងដែរ។ លោក Arnon បានបង្ហោះការផ្តល់ជូនលើកដំបូងរបស់ខ្លួននៅលើអ៊ីនធឺណេតកាលពីចុងសប្តាហ៍ ដែលបង្កើតចំណាប់អារម្មណ៍ និងការសង្ស័យជាច្រើនពីអ្នកនិយមលេងអ៊ីនធឺណេត។

Arnon ក៏បាននិយាយថា "នៅពេលខ្ញុំមានកូនប្រសារ ខ្ញុំនឹងប្រគល់ទ្រព្យសម្បត្តិទាំងអស់ទៅគាត់!" ។

របាយការណ៍បានឱ្យដឹងថាក្រុមហ៊ុនទុរេន Arnon បានទិញផ្លែឈើពី ៤០ តោនទៅ ៥០ តោនពីកសិករនៅ Chumphon, Songkhla និង Yala ក្នុងមួយថ្ងៃ។ ក្រុមហ៊ុនរបស់គាត់ក៏ជាម្ចាស់អចលនទ្រព្យមួយផងដែរ។

កូនក្រមុំឈ្មោះ Karnsita Rodthong បាននិយាយថានាងអស់សំណើចទៅនឹងដំណើរស្វែងរកកូនប្រសារររបស់ឪពុកនាង។ បើទោះបីជា Arnon  កំណត់លក្ខណៈសម្បត្តិសម្រាប់បេក្ខជននៅក្នុងគ្រួសារក៏ដោយក៏ Karnsita បាននិយាយថាការសម្រេចចិត្តចុងក្រោយនឹងអាស្រ័យលើនាងប៉ុណ្ណោះ។

Karnsita ដែលធ្វើការនៅក្រុមហ៊ុនទុរេនរបស់ឪពុកនាងបានប្រាប់អ្នកយកព័ត៌មាននៅថា "ដំបូងខ្ញុំមានការភ្ញាក់ផ្អើល ប៉ុន្តែបន្ទាប់មកខ្ញុំមានអារម្មណ៍ថាវាគួរឱ្យអស់សំណើច។ ឪពុករបស់ខ្ញុំមានបំណងល្អសម្រាប់ខ្ញុំ។ គាត់ចង់ឱ្យស្វាមីរបស់ខ្ញុំមានចរិតលក្ខណៈដូចគ្នានឹងបងប្អូនប្រុសរបស់ខ្ញុំ ដែលជាមនុស្សល្អឧស្សាហ៍ព្យាយាមស្រឡាញ់ក្រុមគ្រួសាររបស់គាត់"។

នាងក៏បាននិយាយកំប្លែងថាលុយប្រហែលជាមិនអាចទៅដល់កូនកំលោះបានទេ។

នាងបាននិយាយលេងសើចថា "ខ្ញុំនឹងរក្សាប្រាក់ ១០ លានបាតនោះ។ ខ្ញុំអាចប្រើវាខ្លះដើម្បីការវះកាត់កែសម្ផស្សនៅប្រទេសកូរ៉េ!"៕
 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab