កំពុងលួចដែកសរសៃសម្រាប់ធ្វើរបងផ្ទះត្រូវប៉ូលិសឃាត់ខ្លួន២នាក់

​ភ្នំពេញ​ ៖ ប៉ូលិសខណ្ឌឫស្សីកែវ បានឃាត់ជនសង្ស័យ២នាក់​បានធ្វើសកម្មភាពលួចដែកសរសៃកងសម្រាប់ធ្វើរបង​ផ្ទះ​ ប្រព្រឹត្តនៅថ្ងៃទី០៤ មីនា ២០១៩ វេលាម៉ោង២​រំលងអធ្រាត្រ នៅ​ចំណុចផ្ទះជួលលេខ១៧៥២​ផ្លូវ​៦២​ ក្រុ​មទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ។ 

​ប៉ូលិសនិយាយថា​ ជនសង្ស័យ​២នាក់រួមមាន​ ១-ឈ្មោះ​ ហោវ យិន ភេទប្រុស​ អាយុ​៣១ឆ្នាំ ជនជាតិយួន ស្នាក់នៅក្រុមទី១៤ ផ្លូវលំ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ( ឃាត់ខ្លួន ) មានសារធាតុញៀនក្នុងខ្លួន) និង​ ២-ឈ្មោះ​ បាន់ ផាន់ ភេទប្រុស អាយុ៤០ឆ្នាំ​ ជនជាតិខែ្មរ​ សា្នក់នៅក្រុម១៤ ភូមិផ្សារតូច​ សងា្កត់ទួលសងែ្ក១ (ឃាត់ខ្លួន) មានសារធាតុញៀនក្នុងខ្លួន។

​ចំណែកជនរងគ្រោះឈ្មោះ នូវ សេង ភេទប្រុស អាយុ៣៦ឆ្នាំជនជាតិខ្មែរ ស្នាក់នៅជួលលេខ១៧៥២ ផ្លូវ៦២ ក្រុ​មទី៤ ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញមុខរបរកសិកម្មចិញ្ចឹមមាន់​។

​សម្ភារៈដកហូតរួមមាន​ ១- ដែកសសៃកងប្រវែង២០ម៉ែត្រ, ២-រទេះអេតចាយ ០១​, ៣-ដែកលួសចុងស្រួចចំនួន០៤​, ៤-កូនសោ២ដើមលេខ០៨មួយលេខ១៣មួយ​, ​៥-ដែកមូលអក្សរអិល០១​, ៦-ដងា្គប់ដងជរ័០១​, ៧-កូនកាំបិតសំរាប់កាត់០១ និង៨-កូនកាបូបរូត០១សម្រាប់ដាក់​។

​ប៉ូលិសបន្តថា​ នៅយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩ វេលាម៉ោង២រំលងអធ្រាត្រជនរងគ្រោះ កំពុងតែសម្រាកលង់លក់នៅក្នុងផ្ទះបានឮសំឡេងនៅមុខផ្ទះ ក៏បើកទា្វរផ្ទះចេញមកមើល ស្រាប់តែឃើញកម្លាំងសមត្ថកិច្ចឃាត់ជនសង្ស័យចំនួន០២នាក់ ធើ្វសកម្មភាពលួចដែកសរសៃកង ប្រហែលជា២០ម៉ែត្រ ដែលជនរងគ្រោះទុកនៅក្នុងរបងមុខផ្ទះរបស់គាត់។  

​ប៉ូលិសផ្នែកជំនាញខណ្ឌប៉ុស្តិ៍បានកសាងសំណុំរឿងបញ្ចូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីអនុវត្តតាមនីតិវិធី​​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab