មានទៅអន់អី!Samsung Galaxy J4+ | J6+ ក៏កំពុងត្រូវប៉ាន់ខ្លាំងដែរ!

ភ្នំពេញថ្ងៃទី ០៥​ មីនា ២០១៩៖ ដូចអ្វីដែលក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុងបានធ្វើការប្រកាសក្នុងការដាក់បង្ហាញនូវកំពូលស្មាតហ្វូនSamsung Galaxy S10 | S10+ជាផ្លូវការកាលពីថ្ងៃទី ២០ កុម្ភៈកន្លងទៅនេះថាក្រុមហ៊ុនសាមសុងព្យាយាមធ្វើយ៉ាងណាផ្តល់ឱ្យអតិថិជនទាំងអស់ទទួលបាន និងមានជម្រើសកាន់តែច្រើនជាមួយនឹងបទពិសោធន៍នៃពិភពបច្ចេកវិទ្យាស្មាតហ្វូនរបស់ខ្លួននាពេលបច្ចុប្បន្ននេះ។ ហេតុនេះហើយក្រុមហ៊ុនក៏នៅតែមិនភ្លេចនូវស្មាតហ្វូនធន់កណ្តាលរបស់ខ្លួនគឺSamsung Galaxy J4+និងJ6+ដើម្បីឱ្យអ្នកស្រឡាញ់គាំទ្រផលិតផលរបស់ខ្លួនទាំងអស់អាចប្រើបានផងដែរ។

ជាក់ស្តែងសម្រាប់ប្រទេសកម្ពុជាSamsung Galaxy J4+និងJ6+គឺជាស្មាតហ្វូនមួយក្នុងចំណោមស្មាតហ្វូនជាច្រើនទៀតដែលមានភាពស៊ីវិល័យខ្លាំងផងដែរជាមួយនឹងអេក្រង់ពេញតួដែលស័ក្តិសម​សម្រាប់អ្នកដែលមានចំណូលមធ្យម និងអ្នកដែលចូលចិត្តលេងហ្គេម ទស្សនាវីដេអូ។ពីព្រោះអេក្រង់របស់វាមានមុខងារពិសេសក្នុងការផ្តល់កម្រិតពណ៌ និងរូបភាពបានច្បាស់យ៉ាងល្អឥតខ្ចោះ។

 

គួររំឭកផងដែរថាសម្រាប់ម៉ូឌែលទាំង ២ នេះក៏កំពុងទាក់ចិត្ត និងទទួលបានការគាំទ្រច្រើនផងដែរពីសំណាក់អតិថិជនដែលនិយមប្រើប្រាស់បច្ចេកវិទ្យាស្មាតហ្វូនថ្មីៗរបស់ សាមសុង នាពេលនេះ។

 

ខាងក្រោមនេះគឺជាលក្ខណៈពិសេសរបស់Samsung Galaxy J4+និងJ6+

* Samsung Galaxy J4+មានទម្ងន់ស្រាល​រាងស្តើងនិងបំពាក់នូវអេក្រង់HD+ទំហំ​6អ៊ីញធំច្បាស់ល្អដែលអាចផ្តល់នូវកម្រិតរូបភាព និងពណ៌ដូចធម្មជាតិជាពិសេសអាចប្រើប្រាស់មុខងារចែកអេក្រង់ជាពីរបានផងដែរ។ក្រៅពីនេះGalaxy J4+គឺបំពាក់មកជាមួយកាមេរ៉ាខាងក្រោយទំហំ 13MPខណៈដែលកាមេរ៉ាខាងមុខទំហំ5MPរួមជាមួយមុខងារ​Selfie FocusនិងLED Flashផងដែរ!ជាពិសេស Galaxy J4+អាចនៅកំដរអ្នកបានស្ទើរតែពេញមួយថ្ងៃជាមួយនឹងកម្លាំងថ្ម 3300 mAh។

 

GalaxyJ4+មានជម្រើស៣ពណ៌គឺពណ៌ផ្កាឈូកពណ៌ខ្មៅនិងពណ៌មាសជាមួយតម្លៃត្រឹមតែ$149តែប៉ុណ្ណោះ។

 

** Galaxy J6+មកជាមួយអេក្រង់ទំហំ6អ៊ីញបង្ហាញកម្រិតរូបភាព720 x 1480 pixelsប្រភេទHD+និងបំពាក់នូវកាមេរ៉ាក្រោយភ្លោះទំហំ13 MP f/1.9 សម្រាប់ថតរូបចាប់ប្លង់ទូលាយនិងមួយគ្រាប់ទៀតទំហំ5MP f/2.2សម្រាប់ថតរូបព្រាលផ្ទៃខាងក្រោយ, កាមេរ៉ាមុខទំហំ8MP f/1.9រួមជាមួយមុខងារLive Focus,Bokeh Effects នឹងកម្លាំងថ្មរហូតដល់ 3,300 mAhផងដែរ។

 

ចំណុចដ៏ទាក់ទាញមួយទៀតរបស់GalaxyJ6+គឺបានបំពាក់នូវសេនសឺស្កេនក្រយៅដៃស្ថិតនៅចំហៀងនៃទូរស័ព្ទដែលផ្តល់ភាពងាយស្រួលនិងសុវត្តិភាពខ្ពស់។Samsung Galaxy J6+មានជម្រើស៣ពណ៌គឺពណ៌ក្រហម,ពណ៌ខ្មៅនិងពណ៌ប្រផះជាមួយតម្លៃវិញគឺត្រឹមតែ$189តែប៉ុណ្ណោះ។

 

នៅចាំអីទៀត? សាមសុង ក៏នៅមានប្រូម៉ូសិនពិសេសផងដែរសម្រាប់ Samsung Galaxy J4+និងJ6+ទាំង ២ ម៉ូឌែលនេះ!​ រួសរាន់ឡើង! ចំណាយតិច តែចំណេញឡើងច្រើនតែម្តង!

 

លោកអ្នកអាចរកជាវបានគ្រប់ដេប៉ូចែកចាយទូរស័ព្ទដៃសាមសុងក្នុងប្រទេសកម្ពុជាបាន។ សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងទៅកាន់លេខ 1800 203 232

 

adverise with khmeread
PR