adverise with khmeread 9e28fb7d af67 4434 aa78 428b8f3d3ed6

ចាប់ផ្ដើម​ច្រូតកាត់​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ជំហាន​ទី​១​ប្រមាណ​១​ពាន់​ហិកតា

    កណ្តាល ៖ ក្រុម​ហ៊ុន​កសិកម្ម​ក្នុងស្រុក​មួយ​បាន​ដំណើរការ​ប្រមូល​ផល​ស្រូវ​រដូវប្រាំង​ជា​ប្រភេទ​ស្រូវ​ក្រអូប​ធម្មជាតិ​គ្មាន​ជាតិគីមី​សម្រាប់​នាំ​ចេញទៅ​ទីផ្សារ​ក្រៅប្រទេស​ប្រមាណ​មួយ​ពាន់​ហិកតា​មាន​ទីតាំង​ស្ថិតនៅ​ឃុំ​កំពង់​អុស ស្រុក​ពញាឮ ខេត្តកណ្តាល ដោយ​ចាប់ផ្តើម​ច្រូតកាត់​ក្នុង​ជំហាន​ទី​១ កាលពី​ព្រឹក​ថ្ងៃទី​៨​មីនា​នេះ ហើយ​សង្ឃឹម​យ៉ាង​ម៉ុត​មាំ​ថា​ទឹក​ដែល​សល់​ក្នុង​អាង​ស្តុក​អាច​សាបព្រោះ​បាន​ជាង​១​ពាន់​ហិកតា​នៅ​ជំហាន​ទី​២​បន្តទៀត​។​

    លោក តាំង សុខ​ឃី ជំនួយការ​លោក​ឧកញ៉ា​ឌី ប៉ូ អគ្គនាយក​ក្រុមហ៊ុន​អេង ឌី​ប៉ូ​អភិវឌ្ឍន៍​បាន​និយាយថា ក្រុមហ៊ុន​របស់លោក​បាន​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​ក្រអូប​ធម្មជាតិ​នៅទីនេះ​អស់​រយៈពេល​១០​ឆ្នាំ​មកហើយ។​នៅ​ឆ្នាំនេះ​ទោះបី​ទឹក​ទន្លេតូច បឹងបួរ​មួយចំនួន​គ្មាន​ទឹក​ឬ​មានទឹក​តិចតួច​ក្តី ក្រុមហ៊ុន​កសិកម្ម​រប​ស់លោក​បាន​ត្រៀមលក្ខណ​:​រៀបចំ​ប្រព័ន្ធធារាសាស្ត្រ​ជាស្រេច​ដោយបាន​បូមទឹក​ទាំង​ថ្ងៃ ទាំងយប់​នាពេល​កន្លងមក​បាន​រាប់លាន​ម៉ែត្រគូប​ស្តុក​ទឹក​ក្នុង​អាង​ទំហំ​១៤០​ហិកតា សម្រាប់​ស្រោចស្រព​ដំណាំ​ស្រូវ​២​ដង​នា​រដូវប្រាំង​នេះ​។​អាង​ស្តុក​ទឹក​របស់​ក្រុមហ៊ុន​មិន​ត្រឹមតែ​ប្រើប្រាស់​សម្រាប់តែ​ក្នុង​កសិដ្ឋាន​ប៉ុ​ណ្ណោះ​ទេ​គឺ​ថែមទាំង​បានផ្តល់​ជូន​ប្រជាកសិករ​នៅក្បែរ​តំបន់កសិកម្ម​នេះ​រាប់រយ​ហិកតា​ទៀតផង​។​

    លោក​តាំង សុខ​ឃី បន្តថា នា​រដូវ​បង្កបង្កើនផល​ម្តងៗ​ប្រជាពលរដ្ឋ​នៅ​តំបន់​ឃុំ​កំពង់​អុស​នោះ​ត្រូវបាន​ក្រុម​ហ៊​ន​ផ្តល់​ការងារ​ជូន​ក្នុង​មួយ​រដូវ​ស្រូប​ទទួលផល​ប្រយោជន៍​ពី​ក្រុមហ៊ុន​ប្រមាណ​ជាង​១៦២​លាន​រៀល​និង​បុគ្គលិក កម្មករ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ទទួលបាន​ផលប្រយោជន៍​មួយ​រដូវ​រយៈពេល​៤​ខែ​ប្រមាណ​ជាង​៥​ម៊ឺ​ន​ដុល្លារ​អាមេរិក។ នេះ​ជា​សកម្មភាព​ពិតៗ​ជា​រៀងរាល់ឆ្នាំ​ដែល​ក្រុមហ៊ុន​តែងតែបាន​រួមចំណែក​អនុវត្ត​គោលនយោបាយ​កាត់បន្ថយ​ភាពក្រីក្រ​មួយ​ជ្រុង​ផងដែរ។​

    ទាក់ទិន​នឹង​បញ្ហា​ប្រឈម​ខ្លះៗ​នាពេល​កន្លងមក លោក​តាំង សុខ​ឃី បាន​លើកឡើងថា "​ជាធម្មតា​ការអភិវឌ្ឍន៍​តែងតែមាន​ផលប៉ះពាល់​ខ្លះៗ ហើយ​ភាគី​ពាក់ព័ន្ធ​មានឱកាស​ចូលរួម​បំភ្លឺ​ដោយមាន​ការសម្របសម្រួល​ពី​សំណាក់​លោក​អភិបាលខេត្ត ស្រុក ឃុំ​និង​អ្នកពាក់ព័ន្ធ​ដោះស្រាយបាន​នូវ​បញ្ហា ដោយ​យុ​ត្តិ​ធ​ម៏​ហើយ​បន្ត​អភិវឌ្ឍន៍​ដំណាំ​ស្រូវ​ក្រអូប​ធម្មជាតិ​សម្រាប់​នាំចេញ ទៅ​ក្រៅប្រទេស​តាម​គោលនយោបាយ​ជំរុញ​ការនាំចេញ​ស្រូវ​មួយ​លាន​តោន​ក្នុង​មួយឆ្នាំ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​គឺ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​ដ៍​ឆ្នើម​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​" ។​

    លោក​តាំង សុខ​ឃី បន្តទៀតថា ថ្ងៃនេះ​ក្រុមហ៊ុន​បានចាប់ផ្តើម​ច្រូតកាត់​ផល​ស្រូវ​ក្រអូប​ធម្មជាតិ គ្មាន​ជាតិគីមី​សម្រាប់​នាំចេញ​ប្រមាណ​១​ពាន់​ហិកតា ហើយ​ក្នុង​មួយ​ហិកតា​ផ្តល់​ផល​ពី​៥​ទៅ​៦​តោន​ជា​រៀងរាល់ឆ្នាំ។  ពូជស្រូវ​ក្រអូប​ប​ន្សុ​តរបស់​ក្រុមហ៊ុន មាន​អ្នកជំនាញ​មកពី​នាយកដ្ឋាន​បច្ចេក​ទេស​ស្រូវ​នៃ​ក្រសួងកសិកម្ម ហើយ​ពូជស្រូវ​នេះ​ក្រុមហ៊ុន​របស់លោក​បាន​ផ្សព្វផ្សាយ​ដល់​ប្រជាកសិករ​នៅ​តំបន់​នេះ​និង​នៅ​ទូទាំងប្រទេស សម្រាប់ធ្វើ​កសិកម្ម​ដំណាំ​ស្រូវ​នាំចេញ​ដែលមាន​តម្លៃ​ខ្ពស់​និង​ងាយ​រក​ទីផ្សារ​នាំចេញ​បាន​យ៉ាង​រលូន​ផងដែរ​៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់