បុរសចិនបុគ្គលិកផ្នែកគណនេយ្យក្រុមហ៊ុន លីវដា​ ត្រូវឃាតករសម្លាប់

កោះកុង​ ៖​ អ្នកស្រុកប្រទះឃើញជនជាតិចិនម្នាក់ ដេកស្លាប់នៅព្រៃសង្ស័យថាជាករណីឃាតកម្មនៅ ខាងក្រោយព្រះអង្គគោកធ្លក នា​ ភូមិចាំយាម​ ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង នៅវេលាម៉ោង ៦ព្រឹក នាថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៩។ 

តាមការធ្វើកោសល្យវិច័យ បានបញ្ជាក់ថា ជនរងគ្រោះឈ្មោះឈ្មោះ ZHENG HAIJIA ភេទ ប្រុស អាយុ ២៦ ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EF 2334718 និងទិដ្ឋការលេខ EI 01845124 សពុលភាព ២១ - ០៩ -២០១៩ មានមុខរបរ ជាបុគ្គលិកផ្នែកគណនេយ្យ របស់ក្រុមហ៊ុន លីវដា ដោយស្នាក់នៅក្នុងក្រុមហ៊ុន L.Y.P Group Co,Ltd ត្រូវបានជនមិនស្គាល់ វាយនឹងដំបងដែក បណ្តាលឱ្យស្លាប់នៅនឹងកន្លែង។

បច្ចុប្បន្នករណីនេះកម្លាំងប៉ូលិសជំនាញបានធ្វើការស្រាវជ្រាវស្វែងរកឃាតករមកផ្តន្ទាទោសតាមច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab