មន្ត្រីចូលនិវត្តន៍បាត់ពីផ្ទះ៤ថ្ងៃ​ ស្រាប់តែឃើញដេកស្លាប់ក្រោមដើមឈើក្នុងវត្ដពុទ្ធអណ្តែត

​កណ្ដាល​ ៖​ មន្ត្រីចូលនិវត្តន៍បាត់ពីផ្ទះ៤ថ្ងៃ​ ស្រាប់តែឃើញដេកស្លាប់ក្រោមដើមឈើក្នុងវត្ដពុទ្ធអណ្តែត ស្ថិតក្នុងភូមិបត្តាជី១ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល បង្កការភ្ញាក់ផ្អើលឡើង នៅវេលាម៉ោង១១ និង០៥នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៩​។ 

​ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ កប ម៉ុស ភេទប្រុស អាយុ៦១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មន្ត្រីចូលនិវត្តន៍ មានទីលំនៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ​។ ដំបូងជនរងគ្រោះខាងលើពុំដឹងជាមកពីណានោះទេ មកអង្គុយក្នុងវត្ដក្រោមដើមឈើ​។ លុះមកដល់វេលាម៉ោងប្រមាណ១១ ស្រាប់តែមានក្មេងសិស្សសាលាម្នាក់មកប្រាប់គណៈកម្មការ អាចារ្យវត្ដពុទ្ធអណ្ដែតថា តាម្នាក់អង្គុយក្រោមដើមឈើស្លាប់បាត់ទៅហើយ​។ 

​ភ្លាមនោះមានការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទក្នុងវត្ដ និងរាយការណ៍ជូនសមត្ថកិច្ចជំនាញចុះមកធ្វើការពិនិត្យ កោសល្យវិច័យ បញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង ​(ខ្យល់គរ) ប្រាកដមែន ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីផ្សេងឡើយ​។ បន្ទាប់ពីធ្វើការពិនិត្យចប់ ប៉ូលិសជំនាញទាក់ទងសាច់ញាតិ ដើម្បីប្រគល់សាកសពយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី​។

​តាមការបំភ្លឺរបស់សាច់ញាតិជនរងគ្រោះបានឱ្យដឹងថា ជនរងគ្រោះជាមនុស្ស មានជំងឺទឹកនោមផ្អែម និងរោគថ្លើម ហើយវង្វេងផង​។ ជនរងគ្រោះបានបាត់ពីផ្ទះអស់រយៈពេល៤ថ្ងៃហើយ ដោយពុំដឹងដើទៅកន្លែងណានោះទេ​។ បងប្អូនបាននាំគ្នាដើររកគ្រប់ទីកន្លែងដែរ តែរកពុំឃើញទេ​។ លុះមកដល់ថ្ងៃកើតហេតុ ក៏ស្រាប់តែទទួលបានព័ត៌មានថា ជនរងគ្រោះស្លាប់នៅក្នុងវត្ដពុទ្ធអណ្ដែតតែម្តង​​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab