Eden Hazard: ក្រុម Chelsea នឹងប្រឹងប្រែង ដើម្បីស្វែងរកកៅអីក្នុងក្រុមកំពូលទាំង៤

កីឡាករ​ Eden Hazard និយាយថា ក្រុម Chelsea នឹងផ្តោតគោលដៅយកឈ្នះក្នុង១០ប្រកួតចុងក្រោយនៅក្របខណ្ឌ EPL ដើម្បីស្វែងរកកៅអីនៅក្រុមកំពូលទាំងបួន។

 

តើមួយសប្តាហ៍នេះមានភាពខុសប្លែកយ៉ាងណា។ ផ្តើមចេញពីស្ថានភាពត្រដាបត្រដួសទៅជាល្អប្រសើរ នៅពេលនេះ ក្រុមរបស់លោក Maurizio Sarriកំពុងតែស្វែងរកកៅអីនៅក្របខណ្ឌ CL ។

 

នៅមុនជ័យជម្នះ ២-១ លើក្រុម Fulham ខ្សែបម្រើសញ្ជាតិប៊ែលហ្ស៊ិករូបនេះ និយាយថា ក្រុមតោខៀវបានពិភាក្សាពីការយកប្រៀបលើក្រុម Tottenham និង Arsenal ដែលបន្តបាត់បង់ពិន្ទុ ប៉ុន្មានប្រកួតចុងក្រោយនេះ។

 

Hazard បាននិយាយថា “យើងជជែកគ្នា អំពីក្រុម Arsenal និងក្រុម Spurs ។ ក្រុមទាំងពីរសុទ្ធតែបាត់បង់ពិន្ទុ។ កៅអីក្នុងក្រុមកំពូលទាំងបួនគឺក្តៅគគុកតែម្តង ពីព្រោះយើងមិនមានតែបួនក្រុមទេ។ យើងមានក្រុមប្រជែងដល់ទៅ៦ក្រុម។ នៅពេលនេះ យើងនៅសល់១១ប្រកួតដែលត្រូវលេងដល់ចប់រដូវកាល។ យើងនឹងព្យាយាមយកពិន្ទុឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន”។

 

ការយកឈ្នះក្រុម Fulham តាមរយៈគ្រាប់បាល់របស់ Gonzalo Higuain និង Jorginhoជួយឲ្យក្រុមឆេលស៊ីកាត់បន្ថយគម្លាតពីកៅអីក្នុងចំណោមក្រុមកំពូលទាំងបួនមកត្រឹម២ពិន្ទុ ស្របពេលសល់១ប្រកួតក្នុងដៃ៕

 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab