Liverpool VsMan Utd ដើម្បីប្រជែងគ្នាផ្ទេរ Isco ពីក្លឹប Real Madrid

ក្លឹបធំពីរនៅក្របខណ្ឌ EPL គឺក្លឹបLiverpool និងក្លឹប Manchester United កំពុងពិចារណាផ្ទេរខ្សែបម្រើប្រយុទ្ធ Iscoរបស់ក្លឹប Real Madrid នៅរដូវក្តៅនេះ។គូប្រជែងនៅក្របខណ្ឌ EPL ទាំងពីរនេះចាប់អារម្មណ៍ចង់បានកីឡាករ ដែលនៅសល់កិច្ចសន្យាជាមួយក្លឹប Real Madrid ដល់ឆ្នាំ២០២២រូបនេះ។

 

ក្លឹបយក្សអ៊ីតាលី Juventus គឺជាក្លឹបមួយទៀតដែលចាប់អារម្មណ៍នឹង Iscoផងដែរ។អនាគតរបស់កីឡាករវ័យ២៦ឆ្នាំរូបនេះនៅពហុកីឡាដ្ឋាន Bernabeuស្ថិតក្នុងភាពមិនច្បាស់លាស់ បន្ទាប់ពីជួបរដូវកាលដ៏ខកចិត្តហើយកីឡាកររូបនេះអាចរកបានត្រឹមតែ១គ្រាប់គត់នៅក្នុងលីក។

 

IScoបានបង្ហាញមុខក្នុងក្រុមជម្រើសដំបូងរបស់ Real Madrid ត្រឹម៥ប្រកួតប៉ុណ្ណោះនៅក្របខណ្ឌ La Liga ហើយចំណាយពេលភាគច្រើនអង្គុយមើល៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab