Paul PogbaនិងRomeluLukaku មានជម្លោះ អំឡុងពេល Man Utd ប្រកួតឈ្នះក្រុម Southampton

តាមព័ត៌មានថា មិត្តរួមក្រុម​ Man Utd កីឡាករ Paul Pogba និង​ Romelu Lukaku មាន​ជម្លោះ​ជាមួយគ្នា​ បន្ទាប់ពី​ក្រុម​ Man Utd ​បានយក​ឈ្នះ​ក្រុម Southampton កាលពីចុងសប្តាហ៍។ តាមព័ត៌មានថា Lukaku មិនសប្បាយ​ចិត្ត​នឹង​ Pogba ដែលមក​ដណ្តើម​ទាត់ប៉េណាល់ទី ខណៈពេល​ខ្លួន​ហៀបនឹង​រកបាន៣គ្រាប់ម្នាក់ឯងទៅហើយ។

កីឡាករ​ទាំងពីរ​បាន​តឹងសរសៃកដាក់គ្នា​ បន្ទាប់ពី​ការ​ប្រកួត​នៅពហុកីឡាដ្ឋាន Old Trafford ខណ:ដែល​កីឡាករ​​ Lukaku រកបាន​២គ្រាប់ជួយ​ឲ្យ​ក្រុម​ Man Utd ​ឈ្នះ​៣-២។

        ដោយសារការ​ប្រឹង​ប្រែង​របស់ខ្លួន​ហាក់ដូចជា​មិនសូវ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​ ធ្វើឲ្យ​កីឡាករបារាំង​ Pogba ចង់​ឆ្លៀត​យក​ប្រៀប​ជាមួយនឹង​ការ​ទាត់ប៉េណាល់ទី​នៅនាទីចុងម៉ោង​។

        ប៉ុន្តែសំណាងហើយដែរសម្រាប់ក្រុម​ Man Utd ដោយ​សារការទាត់ប៉េណាល់ទី​មិនបានសម្រេចនេះមិនធ្វើឲ្យប៉ះពាល់ដល់លទ្ធផល​ចុងក្រោយ​។ ប៉ុន្តែទោះ បីជាយ៉ាងណា រឿងនេះបាន​ធ្វើ​ឲ្យ​មាន​ជម្លោះ​រវាង Pogbaនិង​ Lukaku

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab