ជម្រើសដៃគូរសេវាកម្មអ៊ីនធឺណិតដ៏ល្អសម្រាប់អាជីវកម្មរបស់អ្នក

ម្ចាស់អាជីវកម្មនានាតែងតែចង់ស្វែករកដៃគូរសហការក្នុងអាជីវកម្មរបស់ខ្លួន ដើម្បីធ្វើយ៉ាង ណាអោយអាជីវកម្មទាំងនោះរីកចម្រើនទៅមុខឆាប់រហ័ស។ សេវាអ៊ីនធឺណិតគឺជាអ្វីដែលក្រុម ហ៊ុននីមួយៗខ្វះមិនបាន ហើយធ្វើយ៉ាងណាដៃគូរសហការលើសេវានេះត្រូវប្រកបដោយ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្ត។

ក្រុមហ៊ុនអ៊ីនធឺណិត Today Communication គឺជាដៃគូរដ៏ល្អឥតខ្ចោះក្នុងអាជីវកម្មរបស់អ្នក។ បេសកម្មរបស់ក្រុមហ៊ុនអ៊ីនធឺណិត Today Communication គឺផ្តល់ជូនកម្ពុជានូវសេវាភ្ជាប់ អ៊ីនធឺណិតដោយផ្តោតលើ គុណភាព ភាពជឿទុកចិត្ត និងភាពពេញចិត្តរបស់អតិថិជន។ សព្វថ្ងៃក្រុមហ៊ុនបាននឹងកំពុងគ្របដណ្តប់បណ្តាញចែកចាយរបស់ខ្លួននៅតាមបណ្តាលខេត្ត ក្រុងដូចជា រាជធានីភ្នំពេញ ក្រុងតាខ្មៅ ខេត្តសៀមរាប ខេត្តបាត់ដំបង ខេត្តព្រះសីហនុ ក្រុងបាវិត និង ក្រុងប៉ោយប៉ែត។ ជាមួយគ្នានេះលោកអ្នកអាចជ្រើសរើសកញ្ចប់សេវាកម្ម ដែលមានជាច្រើនជម្រើសសម្រាប់តម្រូវតាមអាជីវកម្មរបស់អ្នកដែលមានដូចជា៖

Dedicated Broadband Internet (DBI), Business Broadband Internet (BBI), Dark Fiber, Today xFast, Layer 2 VPN (DPLC), Co-Location និង Networking Solutions and Hosting ។  

Dedicated Broadband Internet គឺជាដំណោះស្រាយអ៊ីនធឺណិតសម្រាប់សហគ្រាស ឬអង្គភាពដែលមានការប្រើប្រាស់ច្រើន និងមានតម្រូវការល្បឿនលឿន។

Business Broadband Internet (BBI) គឺជាសេវាអ៊ីនធឺណិតអាជីវកម្មត្រូវបានរចនា ឡើងសម្រាប់សហគ្រាសខ្នាតតូច និងមធ្យម (SME) ដែលពឹងផ្អែកលើការតភ្ជាប់អ៊ីនធឺណិត ល្បឿនលឿន និងអាចទុកចិត្តបាន។

កញ្ចប់ Dark Fiber របស់ក្រុមហ៊ុនអ៊ីនធឺណិត Today Communication ដែល 100% ជាបណ្តាញអុបទិកបង្កប់ក្រោមដីនឹងជួយលោកអ្នកងាយស្រួលក្នុងការគ្រប់គ្រង យ៉ាងពេញលេញលើបណ្តាញរបស់លោកអ្នកជាមួយនឹងល្បឿនគ្មានដែនកំណត់។ នេះគឺជាដំណោះស្រាយបណ្តាញដែលលឿន និងមានសុវត្ថិភាពបំផុតនៅក្នុងប្រទេស កម្ពុជាសម្រាប់អាជីវកម្មរបស់លោកអ្នក។

Today xFast គឺជាកញ្ចប់សេវាអ៊ីនធឺណិតដែលមានល្បឿនជាកញ្ចប់ សាកសមបំផុត សម្រាប់តម្រូវការអាជីវកម្ម ដែលចង់ទទួលបានល្បឿនលឿន។ កញ្ចប់ Today xFast មាន ៣ជម្រើសសម្រាប់អ្នកក្នុងការជ្រើសរើស។

ជម្រើសទី១ គឺ Today SimplyFast ដែលមានល្បឿនអ៊ីនធឺណិតរហូតដល់ទៅ 40Mbps

ជម្រើសទី២ គឺ Today SuperFast ដែលមានល្បឿនអ៊ីនធឺណិតរហូតដល់ទៅ 150Mbps

ជម្រើសទី៣ គឺ Today LightningFast ដែលមានល្បឿននឹកស្មានមិនដល់រហូតដល់ទៅ 200Mbps ។

កញ្ចប់សេវា Layer-2 Virtual Private Network (L2-VPN) អនុញ្ញាតឱ្យអ្នកអាចគ្រប់គ្រង ការតភ្ជាប់បណ្តាញទំនាក់ទំនង និងផ្លាស់ប្តូរព័ត៌មានពីចំណុចមួយទៅចំណុចមួយ ដែលស្ថិតនៅទីតាំងតំបន់ផ្សេងគ្នានៅក្នុងប្រទេសកម្ពុជា។

Today Co-Location ដំណោះស្រាយសាកសមបំផុតសម្រាប់ក្រុមហ៊ុន និងអង្គភាពនានា ដែលមានបំណងជួលទីតាំង Data Center ដើម្បីរក្សាទុកប្រព័​ន្ធទិន្នន័យ (Server) ឬ ឧបករណ៏កុំព្យូទ័រផ្សេងៗប្រកបដោយសុវត្ថិភាព។

Networking Solution and Hosting គឺជាដំណោះស្រាយបច្ចេកទេសបណ្តាញផ្សេងៗដូចជា ការតរភ្ជាប់បណ្តាញក្នុងអគារ (Intranet) ការតរភ្ជាប់បណ្តាញពីតំបន់មួយទៅតំបន់មួយទៀត (WAN) ប្រព័ន្ធសុវត្ថិភាពបណ្តាញ និងសេវាបង្ហោះគេហទំព័រ។

សម្រាប់ព័ត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ៖ 023/070215577 ឬតាមរយៈ Facebook Messenger “TODAY ISP” ឬគេហរទំព័រ www.today.com.kh។

 

adverise with khmeread
PR