adverise with khmeread 6 690x400

បទ​ចម្រៀង​ក្នុង​រឿង​ភាគ​ថ្មី​របស់​នាង​ហាន់​ជី​អ៊ុន​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​នៅ​កូរ៉េ​

​    ​រឿង​ភាគ​ថ្មី​របស់​នាង​ហាន់​ជី​អ៊ុន "Descendants Of The Sun" របស់​ទូរទស្សន៍ KBS2 កំពុងមាន​ប្រជាប្រិយភាព​ខ្លាំងណាស់​បច្ចុប្បន្ន​នេះ ហើយ​បទ​ចម្រៀង​ប្រចាំ​រឿង​មួយ​នេះ​ក៏​កំពុង​ពេញនិយម​ខ្លាំង​ដូចគ្នា​។ 

​    ​គិត​ត្រឹម​ថ្ងៃ​ចន្ទ បទ​ចម្រៀង Everytime ច្រៀង​ដោយ Chen របស់​ក្រុម EXO និង​តារាចម្រៀង​រ៉ែ​ប នាង Punch បាន​ឈរ​នៅ​លេខ ២ និង លេខ ៣ ក្នុង​តារាង​ចាត់ថ្នាក់​ចម្រៀង​អន​ឡាញ​ធំៗ​ជាច្រើន​។ បទ​ចម្រៀង​នេះ​និយាយ​អំពី​មនុស្ស​ប្រុស​ស្រី​សារភាព​ស្នេហ៍​ចំពោះ​គ្នា​ទៅវិញទៅមក​។ កន្លងមក​បទ​ចម្រៀង​ភាពយន្ត​កម្រ​បាន​ឡើងមក​លេខ​ខ្ពស់កប់ពពក​ក្នុង​តារាង​ចាត់ថ្នាក់​បទ​ចម្រៀង​ណាស់​។

   

​    ​រឿង​ភាគ Descendants Of The Sun ទទួល​បានការ​ទស្សនា​ចំនួន ២៣,៤ ភាគរយ​ទូទាំង​កូរ៉េខាងត្បូង​ដែលជា​ភាគរយ​ខ្ពស់បំផុត​មួយ​ធៀប​នឹង​រឿង​នានា​ដែល​កំពុង​បញ្ចាំង​នៅ​ម៉ោង​ដំណាលគ្នា នេះ​បើ​យោងតាម​ទិន្នន័យ​របស់ Nielsen Korea​។ រឿងនេះ​និពន្ធ​ដោយ​លោកស្រី Kim Eun Sook ដែលជា​អ្នកនិពន្ធ​រឿង​ល្បីៗ​ដូចជា រឿង Secret Garden និង រឿង The Heirs​។

 

​    ​រឿង Descendants Of The Sun សព្វថ្ងៃ​កំពុង​ដាក់​បញ្ចាំង​លើ​ទូរទស្សន៍ KBS2 រៀងរាល់ថ្ងៃ​ពុធ និង​ព្រហស្បតិ៍​នៅ​ម៉ោង ៩:៥៥ នាទី​យប់​។ តារា​សម្តែង​សំខាន់ៗ​មានដូចជា លោក  Song Joong Ki, នាង Song Hye Kyo (​ហាន់​ជី​អ៊ុន​), នាង Kim Ji Won, និង លោក Jin Goo​។ តារាចម្រៀង Onew របស់​ក្រុម SHINee ក៏​ចូលរួម​មួយផ្នែក​តូច​ក្នុង​រឿងនេះ​ដែរ​។ 

​    ​តោះ​ស្តាប់​ទាំងអស់គ្នា​ថា​តើ​បទ Everytime ពិ​រោះ​កម្រិតណា​៕  

 

adverise with khmeread
ប្រភព៖ ខេប៉ុបស្តា

មតិយោបល់