កុងតឺន័រព្រលះជាមួយកាមរី (ឆ្លាម) ទៀបភ្លឺស្លាប់៣នាក់ និងរបួស២នាក់នៅសង្កាត់កន្ទោក

​ភ្នំពេញ​ ៖ មនុស្ស៣នាក់បានស្លាប់នៅក្នុងគំនរដែកនិងក្នុងទឹកប្រឡាយ និង២នាក់ទៀតរងរបួសធ្ងន់ធ្ងរ និងត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះបន្ទាន់ នៅក្នុងឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ ដែលបានកើតឡើងរវាងរថយន្តធុនធំដឹកដែក១គ្រឿង បានបើកបុជាមួយរថយន្តម៉ាកកាមរី (ឆ្លាម) ១គ្រឿងទៀត។

​គ្រោះថ្នាក់ នេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីជិតភ្លឺ ថ្ងៃទី០៦ ខែមិនា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចខាងលិចកន្លែងលក់សាច់ក្រកអាំងកំបូល ស្ថិតនៅក្នុងភូមិគល់ សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ។

​ប្រភពព័ត៌មានបានឱ្យ​ដឹងថា អ្នកស្លាប់ទាំង៣នាក់នោះមាន១-ឈ្មោះ ផាក ប៊ុនថា ភេទប្រុស អាយុ២៤ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិប៉ាណា ឃុំសឹង្ហ ស្រុកសំរោង ខេត្តតាកែវ, ២-ឈ្មោះ ម៉ៅ តេលា ភេទប្រុស អាយុ២២ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិតាំងគោក ឃុំសូយោង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ទាំង២នាក់នេះជាមន្រ្តីកងរាជអាវុធហត្ថកំបូល និងជិះរថយន្តម៉ាកកាមរីឆ្លាមពណ៌ប្រផេះពាក់ស្លាកលេខភ្នំពេញ 2H-2239 បើកបរដោយយុវជនម្នាក់ទៀតឈ្មោះ ចាប កុសល ភេទប្រុស អាយុ២៥ឆ្នាំ ជាមន្រ្តីកងរាជអាវុធហត្ថជាមួយគ្នា និង ៣-ជាបុរសមិនទាន់ស្គាល់ឈ្មោះ ដែលជាអ្នកបើកបររថយន្តដឹកដែក មិនស្គាល់ម៉ាកពណ៌ខៀវពាក់ស្លាកលេខព្រះសីហនុ 4A-1444 ហើយរថយន្តនេះបានខ្ទេចកាប៊ីនទាំងស្រុងក្លាយជាដែកអេតចាយ​។ ចំណែកអ្នករងរបួសធ្ងន់ម្នាក់ទៀតគឺជាប្រពន្ធរបស់អ្នកបើកបររថយន្តដឹកដែក​។

​ប្រភពដដែលបានបន្តថា នៅមុនពេលកើតហេតុរថយន្តដឹកដែកបើកបរក្នុងទិសដៅពីកើតទៅលិចចំណែករថយន្តកាមរី (ឆ្លាម) បើកបរក្នុងទិសដៅពីលិចទៅកើត​។

​លុះពេលទៅដល់ត្រង់ចំណុចកើតហេតុ សង្ស័យរថយន្តកាមរីជែងរថយន្តផ្សេងជ្រុលទៅបុកជាមួយរថយន្តដឹកដែក បណ្ដាលឱ្យធ្លាក់ចូលប្រឡាយទឹកស្អុយទាំង២គ្រឿង​។


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab