ប្អូនថ្លៃយកដំបងវាយបងថ្លៃស្លាប់នៅស្រុកពញាឮ​ សមត្ថកិច្ចចាប់ជនដៃដល់មិនទាន់បាន

កណ្ដាល ៖ បុរសម្នាក់យកពូថៅដេញកាប់ប្អូនថ្លៃខ្លួនឯង តែពុំបានសម្រេចត្រូវប្អូនយកដំបងវាយមកលើខ្លួនវិញ ត្រូវចំក្បាលស្លាប់ បន្ទាប់ពីជនរងគ្រោះនិងជនសង្ស័យត្រូវជាបងប្អូនថ្លៃនឹងគ្នា បាននាំគ្នាផឹកស្រាស្រវឹងទាស់ពាក្យសម្ដីគ្នា ហើយមកដល់ថ្ងៃទី៦ មីនានេះ​ សមត្ថកិច្ចមិនទាន់ចាប់ជនដៃដល់បាននៅឡើយ​។ 

អំពើហិង្សាខាងលើនេះ បានកើតឡើង នៅវេលា ម៉ោង​៧ និង៥០នាទី ថ្ងៃទី៤ ខែមិនា ឆ្នាំ ស្ថិតក្នុងភូមិកំពង់អុស ឃុំកំពង់អុស ស្រុក ពញាឮ ខេត្តកណ្តាល​។

ប៉ូលិសស្រុកពញាឮបានឱ្យដឹងថា​ ជនរងគ្រោះ ឈ្មោះ ពីង ចាន់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរនេសាទ (ត្រូវជាបងថ្លៃ)។ ចំណែកជនសង្ស័យឈ្មោះ ហៀង រស់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ (ត្រូវជាប្អូនថ្លៃគេចខ្លួន) ។ ជនសង្ស័យនិងជនរងគ្រោះមានទីលំនៅភូមិ កំពង់ អុស ឃុំកំពង់អុស ស្រុកពញាឮ ខេត្តកណ្តាល។ 

ប៉ូលិសបន្ដថា ដំបូង ជនរងគ្រោះនិងជនសង្ស័យដែលត្រូវជាបងប្អូនថ្លៃនឹងគ្នា បានបបួលគ្នាទិញស្រាយកមកផឹក។ លុះផឹកស្រវឹង ក៏កើតមានទំនាស់ពាក្យសម្ដីគ្នា ធ្វើឱ្យបងថ្លៃទប់កំហឹងពុំបាន ក៏ស្ទុះទៅយកពូថៅយកមកដេញកាប់ទៅប្អូនថ្លៃខ្លួនឯង។ 

ភ្លាមនោះជនសង្ស័យក៏បានស្ទុះទៅយកដំបងឈើមូលវាយទៅលើជនរងគ្រោះជាបងថ្លៃវិញ ចំលើចិញ្ចើមខាងឆ្វេង ចំនួនមួយដំបង បណ្តាលឱ្យបែកផុងដល់លលាដ៍ក្បាលដួលនិងដី រួចជនសង្ស័យបានរត់គេចខ្លួនបាត់។ 

ចំណែកជនរងគ្រោះត្រូវបានសាច់ញាតិបញ្ជូនយកទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត តែជាអកុសលជនរងគ្រោះបានស្លាប់នៅមន្ទីរពេទ្យ។

ចំពោះករណីខាងលើនេះ ប៉ូលិសជំនាញបានកសាងសំណុំរឿង និងធ្វើការស្រាវជ្រាវរកជនដៃដល់ដែលជាប្អូនថ្លៃយកមកចាត់ការតាមនីតិវិធីច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab