មនុស្សជាង៧០នាក់ពុលក្រោយពីទទួលទាននំបញ្ចុក

​ព្រៃវែង ៖ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្មេងចាស់ ប្រុសស្រីប្រមាណជាង៧០នាក់ ក្រោយពីទទួលទាននំបញ្ចុក ក្នុងកម្មវិធីបុណ្យសព៧ថ្ងៃ ម្នាក់ៗមានអការ​:មិនស្រួលគ្រប់ៗគ្នា បង្កឱ្យមានការភ្ញាក់ផ្អើល កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ២០១៩ ​កម្មពិធីបុណ្យសព ៧ថ្ងៃររបស់ឈ្មោះ ប៉ាន់ យ៉ាន់ ភេទប្រុស នៅភូមិថ្កោល ឃុំបឹងដោល ស្រុកព្រះស្តេច ខេត្តព្រៃវែង​។ 

​ក្នុងកម្មពិធីបុណ្យនេះ ម្ចាស់ដើមបុណ្យបាន​រៀបចំ នំបញ្ចុកសម្រាប់ទទួលភ្ញៀវ ក្រោយពីបរិភោគរួច ម្នាក់ៗ​​មានអការ:មិនស្រួល ទើបបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ​។ 

​រហូតមកដល់ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៩ ​​មនុស្សដែលពុលមានចំនួន៧២នាក់ ក្នុងនោះស្រី៤២នាក់ បានសម្រាកព្យាបាល នៅមណ្ឌលសុខភាព និង ក្រុមគ្រូពេទ្យចុះទៅព្យាបាល ដល់កន្លែងបុណ្យតែម្តង។ យ៉ាងណាក៏ដោយពុំមានអ្នករងគ្រោះដល់ស្លាប់ឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab