adverise with khmeread 6

​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​នាង Adele អរ​ស្ទើរ​ស្លាប់​ពេល​ឃើញ​សៀវភៅ​ដែល​ខ្លួន​ទិញ​មាន​ហត្ថលេខា​របស់​នាង​

​ការវិល​ត្រឡប់មកវិញ​របស់​នាង​កាលពី​ចុងឆ្នាំ​២០១៥​បានធ្វើឱ្យ​ពិភពលោក​ទាំងមូល​មាន​ភាព​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​។​

​ប៉ុន្តែ​ដើម្បី​សបញ្ជាក់​ថា​ប្រជាប្រិយភាព​របស់​នាង​នៅតែ​ខ្លាំងក្លា​នៅក្នុង​ទីផ្សារ​ចម្រៀង នាង Adele បានធ្វើឱ្យ​កំពូល​អ្នកគាំទ្រ​ម្នាក់​របស់​នាង​សប្បាយចិត្ត​រក​ពាក្យ​និយាយ​មិន​ចេញ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ បន្ទាប់ពី​នាង​បានបង្ហាញ​ខ្លួន​នៅឯ​ឆាក​តន្ត្រី Manchester Arena នៃ​ចក្រភព​អង់គ្លេស​។​

​ពេល​ដើរទៅ​ផ្ទះ​វិញ​ក្រោយ​បញ្ចប់​ការប្រគុំ​តន្ត្រី លោក Ben Mycroft ដែលជា​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​នាង​បាន​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ពេល​ឃើញ​សៀវភៅ​មួយ​ក្បាល​ក្នុងចំណោម ៥​ក្បាល​ដែល​គាត់​ទិញ​មាន​ហត្ថលេខា​របស់ Adele​។​

Ben សប្បាយរីករាយ​ជាមួយ​ឱកាស​នេះ​ពេក​រហូតដល់​ថ្នាក់​គាត់​បាន​បង្ហោះ​ពាក្យពេជន៍​រំភើប​ស្ទើរ​ហើប​គូថ​ទៅកាន់​វេ​ប​សាយ Twitter របស់គាត់​ថា "​សៀវភៅ​តន្ត្រី​ទេសចរណ៍​របស់ Adele មាន​ហត្ថលេខា​របស់​នាង ឱ​ព្រះ​ជា​ម្ចាស់​អើយ ពិតជា​មិន​នឹកស្មាន​ដល់​មែន​"៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់