នាង Kylie Jenner ក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោក

យោងតាមបញ្ជីមហាសេដ្ឋីរបស់ទស្សនាវដ្ដី Forbes បានឱ្យដឹងថា នាង Kylie Jenner បានក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតលើពិភពលោក ដែលរកប្រាក់បានដោយខ្លួនឯង។

សមាជិកគ្រួសារត្រកូល Kardashian ក្មេងបំផុតរូបនេះ គឺរកចំណូលរបស់នាងតាមរយៈការលក់គ្រឿងសម្អាងរបស់នាង។

តារាបង្ហាញម៉ូតវ័យ ២១ រូបនេះ គឺជាស្ថាបនិកក្រុមហ៊ុនសម្អាង Kylie Cosmetics ហើយបានប្រកបរបរនេះរយៈពេល ៣ ឆ្នាំមកហើយ និងទទួលបានចំណូល ៣៦០ លានដុល្លារពីការលក់ចុងឆ្នាំមុនទៀតផង។

នាងបានដណ្តើមយកតំណែងមហាសេដ្ឋីវ័យក្មេងពីស្ថាបនិកក្រុមហ៊ុនហ្វេសប៊ុក Mark Zuckerberg ដែលក្លាយជាមហាសេដ្ឋីវ័យក្មេងបំផុតនៅអាយុ ២៣ ឆ្នាំកាលពីឆ្នាំ ២០០៨ នៅពេលរូបគាត់រកលុយបាន១ពាន់លានដុល្លារជាលើកដំបូង៕


 

adverise with khmeread