adverise with khmeread 2

ស្ត្រី​ម្នាក់​ធ្វើ​ឲ្យ​កកស្ទះ​ចរាចរណ៍​ពេញ​មួយ​ព្រឹក​ដោយសារ​ចេញមក​រាំ​ស្រាត​រញ៉េរញ៉ៃ​តាមផ្លូវ​

​ស្ត្រី​អាក្រាតកាយ​ម្នាក់​បានធ្វើ​ឲ្យ​មានការ​កកស្ទះ​ចរាចរណ៍​នៅលើ​ផ្លូវ​ហាយវ៉េ​ក្នុង​ទីក្រុង​ហ៊ូ​ស្តុ​ន​នៅ​សហរដ្ឋអាមេរិក​នាពេល​ព្រឹក​ថ្ងៃ​អង្គារ​នេះ បន្ទាប់ពី​នាង​បាន​ងើបឈរ​ឡើង​រាំ​នៅលើ​កុងតឺន័រ​ដ៏​ធំ​មួយ​និង​បាន​ដោះ​ខោអាវ​របស់​នាង​ចេញ​អស់រលីង​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​តំបន់​បាន​រាយការណ៍​ថា ស្ត្រី​ម្នាក់​នោះបាន​បើកបរ​លើផ្លូវ​ហាយវ៉េ​លេខ ២៩០ មុននឹង​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​ពាក់ព័ន្ធ​នឹង​រថយន្ត​ពីរ​ផ្សេងទៀត​។​

​សារព័ត៌មាន Fox 4 បាន​រាយការណ៍​ថា "​បន្ទាប់ពី​ការ​ខូ​ត​ខាត​មក នារី​ម្នាក់​នោះបាន​ដោះអាវ​នាង​ចេញ​ទាំងអស់​និង​បាន​ឡើង​ទៅលើ​កុងតឺន័រ​ដ៏​ធំ​មួយ​ហើយ​បានចាប់ផ្តើម​ធ្វើ​រឿង​ឆ្កួតៗ​នេះ​តែម្តង​"៕

adverise with khmeread
ប្រភព៖ Fox News

មតិយោបល់