នៅពេលនិយាយដល់ទឹកតែ លោកស៊ី ជីនពីងចូលចិត្តឱ្យគេបម្រើទឹកតែឱ្យតាមរបៀបដែលគាត់ចង់បាន មិនមែនចេះតែលើកៗយកមកដាក់ឱ្យនោះទេ

ភ្លាមៗបន្ទាប់ពីលោកស៊ី ជីនពីងក្លាយជាមេដឹកនាំកំពូលរបស់ចិនក្នុងឆ្នាំ ២០១២​ គាត់មិនត្រឹមតែធ្វើឱ្យមានការផ្លាស់ប្តូរសំខាន់នៅក្នុងអភិបាលកិច្ចរបស់ចិនប៉ុណ្ណោះទេ តែថែមទាំងរបៀបបម្រើទឹកតែនៅមហាសាលប្រជាជនចិនទៀតផង។ 

មេដឹកនាំមុនៗរបស់លោកស៊ីអនុញ្ញាតឱ្យតែអ្នកបម្រើស្រីៗលើកទឹកតែជូនប៉ុណ្ណោះ។ ប៉ុន្តែចាប់តាំងពីលោកស៊ីឡើងកាន់អំណាចមក ថ្នាក់ដឹកនាំរដ្ឋនៅកៅអីពីរជួរខាងមុខត្រូវបានបម្រើទឹកតែដោយប្រុសៗ។ 

លោកស៊ីក៏ជាមេដឹកនាំតែម្នាក់គត់ផងដែរ ដែលឱ្យគេជំនួសកែវទឹកតែថ្មី មិនមែនចាក់ទឹកតែបំពេញកែវចាស់នោះទេ។ 

ហើយអ្នកបម្រើប្រុសនឹងយកកែវទឹកថ្មីសម្រាប់លោកស៊ី រួចយកកែវទឹកចាស់ត្រឡប់ទៅវិញ ហើយដាក់កែវទឹកថ្មីជូនគាត់។ 

គ្មាននរណាដឹងថាមូលហេតុអ្វីគាត់ទាមទារបម្រើទឹកតែដល់គាត់តាមរបៀបនេះទេ។ គេមិនដឹងថាតើការរៀបចំបែបនេះគឺកើតចេញពីការបារម្ភអំពីសន្តិសុខឬគ្រាន់តែជាចំណង់ចំណូលចិត្តផ្ទាល់ខ្លួនរបស់គាត់ឬយ៉ាងណានោះទេ៕