អេឡិច ចាន់ត្រា ចាប់ដៃគូនិង បាន មុនីល័ក្ខ ច្រៀងបទ រាំស៉ាវ៉ាន់ឆ្នាំថ្មី ទុកចូលឆ្នាំខ្មែរខាងមុខ

    ភ្នំពេញ-បទចម្រៀងប្រពៃណី មួយបទ សម្រាប់ត្រៀមចូលឆ្នាំថ្មី​ ដែលត្រូវបកស្រាយឡើងវិញ ពីតារាចម្រៀង កូនកាត់ចិន អេឡិច ចាន់ត្រា និង កញ្ញា បាន មុនីល័ក្ខ ចង្វាក់សារ៉ាវ៉ាន់។ ឮ

    តាមរយៈទឹកដមសំលេងមើលស្តាប់ទៅ ពិរោះអាចអោយបងប្អូន ប្រជាពលរដ្ឋកម្ពុជា ច្រៀងរាំលេងកម្សាន្ត នៅពេលរដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខិតចូលមកដល់។ 

    នេះជាការចាប់ដៃគូ ថ្មីប្លែករបស់តារាចម្រៀង អេឡិច ចាន់ត្រា ដែលបានចាប់ដៃគូថ្មីជាមួយតារាចម្រៀង កញ្ញា បាន មុនីល័ក្ខ ការចាប់ដៃគូនេះ គឺប្លែកជាងរាល់ដង ព្រោះកន្លងមក តារាចម្រៀង ១,៨០ ជាងរូបនេះ ច្រើនតែចាប់ដៃគូចម្រៀងស្រី បែបនារីទាន់សម័យ ស៊ីវិល័យ សិចស៊ី តែម្តងនេះ លោកបែជាប្តូររសជាតិ និយម មកសាកសំលេង ជាមួយនិង មុនី ល័ក្ខ ដែលភាគច្រើននាង ច្រៀងតែបទបែបមនោសញ្ចេតនា ស្រគត់ស្រគុំ អង្លង់អន្លោចប៉ុណ្ណោះ។ 

    សូមរំលឹកថា បទចម្រៀង សារ៉ាវ៉ាន់ឆ្នាំថ្មី គឺជា សំនៀងដើម លោក អ៊ឹង ណារី និង អ្នកនាង រស់ សេរីសុទ្ធា ច្រៀងឡើងវិញដោយ បាន មន្នីល័ក្ខ និង អេឡិច ចាន់ត្រា។ 

    តោះស្តាប់ទាំងអស់គ្នា ថាពិរោះប៉ុណ្ណា ? 

 

adverise with khmeread
tiger
Loading ad ...