វាយដំប្រពន្ធញឹកញាប់​ ចុងក្រោយដុតផ្ទះចោលឆេះខ្ទេចត្រូវបានប៉ូលិសវ៉ៃខ្នោះ

កំពង់ឆ្នាំង​ ​៖ ​លោកប្តីញៀនថ្នាំនិងញៀនស្រា​ វាយដំប្រពន្ធដែលជាកម្មការិនីរោងចក្រញឹកញាប់​ ចុងក្រោយដុតផ្ទះចោលឆេះខ្ទេចត្រូវបានប៉ូលិសវ៉ៃខ្នោះ ​​នា​រសៀល​ថ្ងៃទី​៥ ខែ​មិនា ឆ្នាំ​២០១៩កន្លងទៅ នៅក្នុង​ភូមិគរ ឃុំ​ថ្ម​ឥដ្ឋ ស្រុក​កំពង់ ត្រឡាច ខេត្តកំពង់ឆ្នាំង​ ហើយបានបញ្ជូនទៅតុលាការកាលពីម្សិលមិញ​ ។ 

​ប៉ូលិសនិយាយថា​ បុរស​ជា​ប្តី​ឈ្មោះ​សម្បត្តិ សុធី អាយុ​៣៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​រងគ្រោះ ឈ្មោះ​ ឌុ​ច​ ​ហន ហៅ ​(​ទ្រេ​ន​) អាយុ​៤២​ឆ្នាំ មុខរបរ​ជា​កម្មករ​រោងចក្រ​។ មានកូន​ចំនួន​២​នាក់ នៅក្នុង​បន្ទុក ដែល​កូនច្បង​ស្រី ​អាយុ​១៥​ឆ្នាំ​ និង​កូន​ទី ប្រុស​អាយុ​១៣​ឆ្នាំ​។ ក្រោយពី​ដុត​ផ្ទះ​និង​វ៉ៃ​ប្រពន្ធ​ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​។ 

​ស្ត្រី​ឈ្មោះ​ឌុ​ច​ ​ហន​ បាននិយាយថា គ្រួសា​នាងតាំងតែ​ពី​រៀបការ​មក​មិន​ដែលមាន​សុភមង្គល​ទេ​។ ​កូន​ប្រពន្ធ​តែងតែ​រង​ទុក្ខលំបាក​ដោយ​​ប្តី​ឈ្មោះ​ សម្បត្តិ​សុធី​ រូបនេះ​តែងតែ​ផឹកស៊ី​ស្រវឹង​ស្រែក​ឡូឡា​វាយដំ​ជាន់​ធាក់​ជា​រើ​យៗ​ទៅលើ​ប្រពន្ធ​កូន ​ព្រោះតែ​ជនសង្ស័យ​ជា​ប្តី​ញៀន​ថ្នាំ​និង​ញៀន​ស្រា​។​

​កន្លង​មក​ជនសង្ស័យ​ជា​ប្តី ធ្លាប់​វាយ​ប្រពន្ធ​សន្លប់​ជា​ញឺ​ក​ញាប់ ហើយ​ត្រូវបាន​ប៉ូលិស​ប៉ុស្តិ៍​ឃាត់​ឃុំខ្លួន​បញ្ជូនទៅ​អធិការដ្ឋាន​​ស្រុក​កំពង់ត្រឡាច បានតែ​មួយ​យប់​ព្រឹក​ឡើង​ក៏​ដោះ​លែងឱ្យ​ត្រឡប់មកផ្ទះ​វិញ​ហើយ​ក៏បាន​ប្រើ​អំពើ​ហឹ​ង្សា​មកលើ​ប្រពន្ធ​កូនបន្ត​ទៀត​។​

​ប្រភពដដែលបន្តថា នៅ​ថ្ងៃកើតហេតុ​នោះគេ​ឮឈ្មោះ​ ស​ម្បិ​ត្ត សុធី ស្រែក​ឡូឡា ហើយ​បោក​ទូរទស្សន៍ និង​សម្ភារៈ​ក្នុងផ្ទះ​និង​បាន​ផ្ទះ​ឆេះ​សន្ធោសន្ធៅ​តែម្តង។ ក្នុងពេលនោះ​អ្នកភូមិ​មិន​អាចជួយ​អន្តរា​គម​ពន្លត់​បានឡើយ​។ នៅ​ពេល​ប្រពន្ធ​ឈ្មោះ​ឌុ​ច ហន (​ហៅ​ត្រេ​ន) មកពី​ធ្វើការ​រោងចក្រ​វិញ ប្តី​កំណាច​ឈ្មោះ សម្បត្តិ សុធី នេះ​បាន​ចាប់​បោចសក់​ប្រពន្ធ​ទាញ​ទម្លាក់​ពីលើ​គ្រែ។

បន្ទាប់មក​បាន​យក​អង្រែបុកគ្រឿង​វាយ​ទៅលើ​ប្រពន្ធ​ចំនួន​ពី​អង្រែ បណ្ដាលឱ្យ​សន្លប់​បាត់ស្មារតី​ហើយ​អ្នកភូមិ​បាន​ព័ទ្ធចាប់​ជនសង្ស័យ ប្រគល់​ទៅឱ្យ​ប៉ូលិស​បញ្ជូន​ទៅកាន់​អធិការដ្ឋាន​​ស្រុក​កំពង់ត្រឡាច ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab