ក្មេងប្រុសម្នាក់​ប្រកាច់ធ្លាក់ទឹកដោយខ្លួនឯងត្រូវបានជួយសង្គ្រោះ

កោះកុង​ ៖ មានករណីក្មេងប្រុសម្នាក់​ ប្រកាច់ធ្លាក់ទឹកដោយខ្លួនឯងនៅចំណុចផែរអូប័រ ស្ថិតក្នុងភូមិ២ សង្កាត់ ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង​ នៅវេលាម៉ោង ១២ថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ករណីខាងនេះមិនបណ្ដាលឱ្យក្មេងប្រុសនោះស្លាប់ទេ ដោយមានប្រជាពលរដ្ឋ ជួយសង្គ្រោះទាន់ពេល និង នាំក្មេងនោះយកទៅមន្ទីពេទ្យបង្អែកខេត្តទាន់ពេលវេលា។ ជនរងគ្រោះឈ្មោះ ជិន រក្សា ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិ-សង្កាត់កើតហេតុខាងលើ។

មូលហេតុនៃការធ្លាក់ទឹក គឺដោយសារក្មេងនេះ មានជំងឺប្រកាច់ជាញឹកញាប់។ បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab