ប្រទះឃើញសាកសពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ​នៅក្នុងស្រះទឹកវត្តជ្រោយអំពិល

​ភ្នំពេញ ៖​ មានករណីអ្នកស្រុកប្រទះឃើញសាកសពបុរសម្នាក់មិនទាន់ស្គាល់អត្តសញ្ញាណ នៅក្នុងស្រះទឹកវត្តជ្រោយអំពិល​ ភូមិជ្រោយអំពិល​ សង្កាត់ក្បាលកោះ​ ខណ្ឌច្បារអំពៅកាលពីវេលាម៉ោង ២ និង ៣០ នាទីរសៀលថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩។

​ប៉ូលិសនិយាយថា​ សាកសពនៅមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយភេទប្រុសអាយុប្រហែល ៣០ ឆ្នាំសម្បុរខ្មៅស្រអែមសក់ស្លូតខ្លីកម្ពស់ ១,៧០ម៉ែត្រ ស្លៀកខោខ្មៅជើងវែងនងពាក់អាវដៃវែងពណ៌ខ្មៅ​។ 

​តាមការបំភ្លឺរបស់ឈ្មោះ សាំងសារិន​ បានឱ្យដឹងថា​ កាលពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០១៩ វេលាម៉ោង២ និង ៣០នាទីរសៀល រូបគាត់កំពុងនិយាយលេងជាមួយអាចារ្យវត្តនិងព្រះសង្ឃ​ ស្រាប់តែមានក្មេង២ នាក់រត់មកប្រាប់ថា​ ពួកគេប្រទះឃើញសាកសពអណ្តែតទឹកនៅក្នុងស្រះទឹក។ 

​ពេលនោះពួកគាត់បាននាំគ្នាទៅមើលឃើញសាកសពហើយក៏រាយការណ៍ប្រាប់សមត្ថកិច្ចមកត្រួតពិនិត្យ។ ភ្លាមនោះសមត្ថកិច្ចបានចុះមកធ្វើកោសល្យវិច័យដោយពិនិត្យឃើញថាជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ និងពុំមានឯកសារអ្វីមួយក្នុងហោប៉ៅ នោះឡើយ។

​បើតាមការសន្និដ្ឋានរបស់ប៉ូលិសគឺថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក។ បច្ចុប្បន្នសពបានប្រគល់ជូនប៉ូលិសប៉ុស្តិ៍បូជានិងរក្សាធាតុដើម្បីប្រគល់ជូនក្រុមគ្រួសារនៅពេលក្រោយ៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab