Juventus ពិចារណានាំយកលោក Antonio Conte និង Andrea Pirlo មកសហការគ្នាដឹកនាំក្លឹប

ក្លឹបយក្សអ៊ីតាលីJuventus សង្ឃឹមថា នឹងនាំយកគ្រូបង្វឹកលោក Antonio Conte រួមជាមួយនឹងអតីតខ្សែបម្រើ​ Andrea Pirlo ផងដែរដើម្បីធ្វើជាដៃគូដឹកនាំ ប្រសិនបើគ្រូបង្វឹកបច្ចុប្បន្នលោក Massimiliano Allegri លាលែងពីតំណែង។

 

លោក Conteធ្លាប់ទទួលបានជោគជ័យខ្លាំង ខណៈពេលលោកធ្វើជាគ្រូបង្វឹកក្លឹប Juventus ដោយជួយពួកគេទទួលបានពាន៥ រួមទាំងពានជើងឯកក្របខណ្ឌ Serie A បីលើក អំឡុងពេលលោកដឹកនាំបីឆ្នាំចន្លោះពីឆ្នាំ២០១១ដល់ឆ្នាំ២០១៤។

 

គ្រូបង្វឹកសញ្ជាតិអ៊ីតាលីរូបនេះបានបន្តដឹកនាំក្រុមជម្រើសជាតិមុនពេលលោកចាកចេញមកដឹកនាំក្លឹប Chelsea ទីដែលលោកលើកពាន PL និងពាន FA Cup ផងដែរ។

 

តាមព័ត៌មានថា Andrea បានចរចា ដើម្បីធ្វើជាគ្រូបង្វឹកថ្នាល ប៉ុន្តេនៅពេលនេះ អាចនឹងទទួលបានតំណែងជំនួយការទី២ ប្រសិនបើក្លឹប Juventus ទទួលយកលោក Conte មែន៕

 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16