adverise with khmeread 9bbee86b 0740 463e aa1a ac4e0a92bad4

បុរស​ជនជាតិ​ស្វីសដេកស្លាប់​នៅ​អា​ផាត់​តា​មិន​គីរីរម្យ​

     ភ្នំពេញ ៖ បុរស​ជនបរទេស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់ នៅវេលា​ម៉ោង​៥​និង​៤០​នាទី ល្ងាច​ថ្ងៃទី​០៧ ខែ​មិនា ឆ្នាំ​២០១៦ នៅ​ចំណុច​អា​ផាត់​តា​មិន​គិរី​រម្យ បន្ទប់​លេខ ១០៣ ជាន់​ទី​០១ អាគា​លេខ ៦២ ផ្លូវ​លេខ ១១៣ ភូមិខ សង្កាត់​បឹង​ព្រលឹត។

     ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ ម៉ៃ​ឃើ​ហាន រ៉េ​នេ​តុត ភេទ​ប្រុស​អាយុ ៦៤ ឆ្នាំ ជនជាតិ​ស្វីស មុខរបរ​អ្នកជំនួញ ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ កាន់​លិខិតឆ្លងដែន X2670692​។ 

    តាម​ការត្រួតពិនិត្យរ​បស់​គ្រូពេទ្យ​កាល់ម៉ែត និង​ប៉ូលិស​បច្ចេកទេស​ក្រុង សន្និដ្ឋានថា​ជនរងគ្រោះ​ស្លាប់​ដោយសារ​កើត​មហារីក​ផ្លូវដង្ហើម។ ជនរងគ្រោះ​មាន​ជម្ងឺ​យូរហើយ អ្នកមើលការខុសត្រូវ​ហៅ​ពេទ្យ​មក​ពិនិត្យ​ជនរងគ្រោះ​ស្លាប់បាត់​ហើយ​។ 

    សព​សមត្ថកិច្ចដឹកយក​ទៅ​ដំកល់​នៅ​វត្ត​ស្ទឹងមានជ័យ​រង់ចាំ​ក្រុមគ្រួសារ​មក​ទទួល៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់