លោក Mauricio Pochettino ជាប់បម្រាមមិនឲ្យជាន់ទីលានពីរប្រកួត និងពិន័យ១០. ០០០ផោន បន្ទាប់ពីមានជម្លោះជាមួយអាជ្ញាកណ្តាល

អ្នកចាត់ការក្រុម Spurs លោក Mauricio Pochettino នឹងជាប់បម្រាមមិនឲ្យជាន់ទីលានក្នុងការប្រកួតរបស់ក្រុម Spurs ជាមួយក្រុម Southampton និងការប្រកួតជាមួយក្រុម Liverpool និងត្រូវពិន័យជាប្រាក់១០.០០០ផោនផងដែរ។

 

សហព័ន្ធបាល់ទាង់អង់គ្លេសបានបញ្ជាក់ពីការដាក់ទណ្ឌកម្មនេះកាលពីថ្ងៃពុធ តែប៉ុន្មានម៉ោង បន្ទាប់ពីក្រុម Spurs ឆ្លងទៅវគ្គ៨ក្រុមចុងក្រោយនៅក្របខណ្ឌ CL ដោយយកឈ្នះក្រុម Dortmund ៤-០ សរុបគ្រាប់បាល់ទាំងពីរជើង។

 

លោក Pochettinoបានទទួលយកការចោទប្រកាន់ពីករណីនៃការប្រព្រឹត្តិមិនសមរម្យ បន្ទាប់ពីប៉ះទង្គិចទាំងកំហឹងជាមួយអាជ្ញាកណ្តាលលោកMike Dean ទាំងនៅលើទីលានប្រកួត ហើយនៅក្បែរច្រកចេញ បន្ទាប់ពី Spurs ចាញ់ក្រុម Burnley២-១ កាលពីខែមុន។

 

បម្រាមនេះមានន័យថា លោក Pochettino មិនអាចចូលឬនៅក្បែរកន្លែងអង្គុយរបស់កីឡាករ ឬតំបន់បច្ចេកទេសទេ ប៉ុន្តែលោកអាចទំនាក់ទំនងជាមួយបុគ្គលិករបស់លោកតាមទូរស័ព្ទបាន។

 

លោក Pochettino បាននិយាយថា “ខ្ញុំចង់សូមអភ័យទោសជាសាធារណៈ។ ការសូមអភ័យទោសជាលក្ខណៈឯកជនមិនសំខាន់ទេ ពីព្រោះវាកើតឡើងជាសាធារណៈ ហើយខ្ញុំត្រូវសូមអភ័យទោសចំពោះគាត់និងមន្ត្រីរបស់គាត់ផងដែរ”។

 

ដោយសារតែនេះគឺជាបម្រាមដំណាក់កាលទី១ ហើយជាលើកដំបូងនៅរដូវកាលនេះ ដូច្នេះលោកអាចជួបប្រាស្រ័យជាមួយកីឡាករនៅបន្ទប់សម្រាកមុនការប្រកួតនិងចប់តង់ទី១បាន៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab