ចាប់ខ្លួនមុខសញ្ញាសង្ស័យម្នាក់ ដកហូតម៉ាទឹកកក ១៣កញ្ចប់នៅស្រុកខ្សាច់កណ្តាល

កណ្តាល​ ៖ កម្លាំងប៉ូលិសផ្នែកជំនាញប្រឆាំងបទល្មើសគ្រឿងញៀនស្រុកខ្សាច់កណ្តាលសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលជ័យធំ បង្រ្កាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ចាប់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី០៦ ខែមីនា​​​​​​​ ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាចនៅចំណុច​​ភូមិជ័យតូច​ ឃុំជ័យធំ​​ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ 

ប៉ូលិសនយាយថា​ ជនសង្ស័យឈ្មោះ​ វី​ តុលា​ ហៅស្រួច​ ភេទប្រុស អាយុ១៩ឆ្នាំ  មុខរបរ​ ជាងកាត់ដេរ ជនជាតិខ្មែរ មានទីលំនៅភូមិ​តាំងក្រាំង ឃុំជីបាល​​​​ ស្រុកស្រីសន្ធរ​​ ខេត្តកំពង់ចាម​​​​​។ ចំណែកវត្ថុតាងចាប់យកមានម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុ ញៀន (ម៉ាទឹកកក) ចំនួន​ ១៣ កញ្ចប់ (០១កញ្ចប់មធ្យម, ១២កញ្ចប់តូច) ទម្ងន់​សរុប​ ៣.៨៦g,ទូរស័ព្ទ​ម៉ាកណូគា​  ពណ៌ខៀវ​ ចំនួន​០១គ្រឿង, ឧបករណ៍​ប្រើប្រាស់​ និង​វេចខ្ចប់​ថ្នាំ​ញៀន​មួយចំនួន​​ ។ 

ប៉ូលិសបន្តថា​ កន្លងមកជនសង្ស័យឈ្មោះ​ វី​ តុលា​ ជាមុខ សញ្ញាជួញដូរថ្នាំញៀន​យ៉ាងសកម្មក្នុងមូលដ្ឋាន ដែលសមត្ថកិច្ចជំនាញកំពុងស៊ើបអង្កេត។ រហូតមកដល់ថ្ងៃខែឆ្នាំកើតហេតុប្រជាពលរដ្ឋល្អបាន រាយការណ៍ថា មុខសញ្ញាខាងលើកំពុងជួញដូរថ្នាំញៀននៅចំណុចកើតហេតុ។ ភ្លាមនោះកម្លាំងជំនាញ ស្រុកសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលជ័យធំ បានចុះបង្ក្រាប​ហើយឃាត់ជនសង្ស័យឈ្មោះ​ វី​ តុលា​ ធ្វើការសាកសួរ​។

បន្ទាប់មកឈ្មោះ​ វី​ តុលា​ បានឆ្លើយ សារភាពថា ខ្លួនពិតបានលក់ថ្នាំញៀនប្រាកដមែន​ ហើយថ្នាំញៀននៅសល់ខ្លួនបានលាក់ទុកនៅផ្ទះ​របស់ខ្លួនរួចសមត្ថកិច្ចបានបន្ត នាំជនសង្ស័យទៅចង្អុលកន្លែងលាក់ ទុកថ្នាំញៀន​ចំនួន១៣កញ្ចប់​ និងឧបករណ៍​ប្រើប្រាស់​និងវេចខ្ចប់ថ្នាំញៀនមួយចំនួន​​ ដែលខ្លួនលាក់ទុកនោះ​។ 

បច្ចុប្បន្នសមត្ថកិច្ច​បានបញ្ជូនជនសង្ស័យ​​ព្រមទាំងវត្ថុតាងមកកាន់អធិការដ្ឋានស្រុកខ្សាច់កណ្តាល កសាងសំណុំរឿងចាត់ការតាមនីតិវិធី​៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab