មហាសេដ្ឋីជំនួញត្បូងពេជ្រសញ្ជាតិបែលហ្ស៊ិកស្លាប់ អំឡុងការវះកាត់ពង្រីកលិង្គនៅប៉ារីស

មហាសេដ្ឋីជំនួញត្បូងពេជ្រម្នាក់បានស្លាប់ បន្ទាប់ពីជួបបញ្ហា "ជំងឺគាំងបេះដូង" អំឡុងការវះកាត់ពង្រីកលិង្គនៅក្នុងទីក្រុងប៉ារីស។

លោក Ehud Arye Laniado វ័យ ៦៥ឆ្នាំ បានស្ថិតនៅឯគ្លីនិកឯកជនមិនបញ្ចេញឈ្មោះមួយនៅឯវិថី Avenue des Champs-Elysees ក្នុងរដ្ឋធានីរបស់បារាំង កាលពីថ្ងៃសៅរ៍ ពេលដែលជួបផលវិបាក អំឡុងការវះកាត់ទទួលសភាពឈឺចាប់ធ្ងន់ធ្ងរ។

ជំងឺបេះដូងរបស់អ្នកជំនាញខាងត្បូងពេជ្ររូបនេះបានកើតឡើង ពេលដែលសារធាតុរាវត្រូវបានចាក់បញ្ចូលទៅក្នុងលិង្គរបស់គាត់។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិក។

ក្រុមហ៊ុន Omega Diamonds របស់លោក Laniado ដែលមានមូលដ្ឋាននៅទីក្រុង Antwerp របស់បែលហ្ស៊ិកបានទទួលស្គាល់ពីការស្លាប់របស់គាត់៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...