បុរាណវិទូរកឃើញសាកសពក្មេងៗរាប់រយនាក់ ដែលគេសម្លាប់ថ្វាយព្រះកាលពីសតវត្សរ៍ទី១៥នៅប៉េរូ

ការសម្លាប់រង្គាលក្មេងតូចៗរាប់រយនាក់ និងសត្វ llamas ត្រូវបានរកឃើញនៅក្នុងប្រទេសប៉េរូ ពីសតវត្សរ៍ទី១៥។

ក្មេងប្រុស និងស្រីលើសពី ១៤០នាក់ មានអាយុចន្លោះពី ៥ឆ្នាំដល់ ១៤ឆ្នាំ ត្រូវបានសម្លាប់រង្គាលនៅក្នុងអ្វីដែលត្រូវបានគិតថាជាការបូជាយញ្ញដ៏ធំបំផុតមួយនៃសាសនាបុរាណមួយ ដែលបច្ចុប្បន្នលែងមាន។

ក្មេង និងសត្វ llamas ទើបពេញវ័យជាច្រើនត្រូវបានគេខ្វេះយកបេះដូង អំឡុងពិធីបុណ្យសាសនាដ៏គួរឱ្យខ្លាចមួយនេះ ដែលបុរាណវិទូនិយាយថា ត្រូវបានធ្វើឡើងដើម្បីបំពេញបំណងព្រះ។

គេបានគិតថាព្យុះកម្តៅ El Nino ដ៏ធំមួយបានបង្កឱ្យមានគ្រោះទឹកជំនន់ដ៏ធំ និងព្យុះ ដែលបណ្តាលឱ្យមានការបូជាយញ្ញដ៏ឃោរឃៅមួយនេះ។

ការវិភាគលើសាកសព្វ llamas និងមនុស្សជាង ២០០ ត្រូវបានគេកំណត់កាលបរិច្ឆេទប្រហែលក្នុងអំឡុងឆ្នាំ១៤៥០ ជាសម័យកាលរុងរឿងនៃអារ្យធម៌ Chimu ស្ថិតនៅក្នុងឆ្នេរភាគខាងជើងប្រទេសប៉េរូ៕

adverise with khmeread

អ្នកនឹងចូលចិត្ត