ថៅកែទុរេនថៃប្រកាសលុបចោលការប្រជែងជ្រើសរកកូនប្រសារ បន្ទាប់ពីបេក្ខជនជាង១ម៉ឺននាក់ដាក់ពាក្យដើម្បីដណ្តើមបេះដូងកូនស្រីរបស់គាត់

អ្នកជំនួញទុរេនថៃបាននិយាយថាកាលពីថ្ងៃពុធថា គាត់បានលុបចោលការប្រកួតប្រជែង ដែលគាត់បានប្រកាសកាលពីថ្មីៗនេះដើម្បីស្វែងរកប្ដីឱ្យកូនស្រីវ័យ ២៦ ឆ្នាំ។

Anont Rotthong ដែលបើកហាងទុរេនពីរនៅផ្សារក្នុងទីក្រុង Chumphon បាននិយាយថា គាត់នឹងផ្ដល់ប្រាក់ចំនួន ១០ លានបាត (ស្មើនឹង ៣១ ម៉ឺនដុល្លារ) រថយន្ត ផ្ទះ និងចំការទុរេទៅបុរសណា ដែលអាចឈ្នះចិត្តកូនស្រីរបស់គាត់បាន។

ហើយពួកគេត្រូវមានជំនាញដាំដុះលើចម្ការទុរេនផងដែរ។

យ៉ាងណាមិញ នៅថ្ងៃព្រហស្បតិ៍នេះ សហគ្រិនទុរេនរូបនេះបានប្រកាសម្ដងទៀតលើហ្វេសប៊ុកថា គាត់លែងមានពាក្យប្រលងតទៅទៀតហើយ។ គាត់និយាយថា មានមនុស្សជាង ១ ម៉ឺននាក់ ដែលគាត់ត្រូវទទួលខុសត្រូវ ហើយមានលេខទូរស័ព្ទចម្លែកតេមកយ៉ាងច្រើន ហើយគាត់មិនមានកន្លែងធំដើម្បីទទួលពួកគេធ្វើតេស្ដនោះឡើយ។