adverise with khmeread 130114012912 korea hackers horizontal large gallery

កូរ៉េខាងជើង​ដាក់​មេរោគ​លួច​ទិន្នន័យ​ក្នុង​ស្មា​ត​ហ្វូ​ន​របស់​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងត្បូង​

​ទីភ្នាក់ងារ​ចារកម្ម​ប្រទេស​កូរ៉េខាងត្បូង​បាន​អះអាងថា កូរ៉េខាងជើង​បាន​លួច​ទិន្នន័យ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​របស់​មន្ត្រី​កូរ៉េខាងត្បូង​រាប់សិប​នាក់​នៅក្នុង​អំឡុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ក្រោយ​មកនេះ​។​

​ក្រុម​អ្នកស៊ើប​ការណ៍​សម្ងាត់​ជាតិ ឬ NIS (​វិទ្យាស្ថាន​គ្រប់គ្រង​ស្ថិតិ​ជាតិ​) បាន​និយាយថា​ទីក្រុង​ព្យុងយ៉ាង "​បាន​ព្យាយាម​ប​ញ្ចូ​ន​កូដ​មេរោគ​ជា​អក្សរ​" នៅ​ចុងខែ​កុម្ភៈ​ដល់​ដើមខែ​មីនា​ថ្មីៗ​នេះ ដោយបាន​បន្ថែមទៀតថា មួយ​ភាគ​ប្រាំ​នៃ​គោលដៅ​ចូល​លួច​ទិន្នន័យ​ពី​មន្ត្រី​កូរ៉េខាងត្បូង​គឺ​ទទួលបាន​ជោគជ័យ​។

​ពួក Hacker បាន​លួច​យក​ការផ្ញើ​សារ និង​ការទំនាក់ទំនង​ជា​សំឡេង ហើយ​ពួកគេ​ក៏បាន​ធានា​តាមដាន​មន្ត្រីជាន់ខ្ពស់​ជាច្រើន​នៅក្នុង​រដ្ឋាភិបាល​កូរ៉េខាងត្បូង​ទៀតផង​។​

NIS មិនបាន​បង្ហាញ​ពី​អត្តសញ្ញាណ​ក្រុមមន្ត្រី​ដែល​រង​ផលប៉ះពាល់​ចំពោះ​បញ្ហា​មួយ​នេះ​ទេ​។ ទីភ្នាក់ងារ​ចារកម្ម​ក៏បាន​បញ្ជាក់​ផងដែរ​ថា កូរ៉េខាងជើង​បាន​លួច​ចូលទៅក្នុង​ទិន្នន័យ​នៅក្នុង​ក្រុមហ៊ុន​មួយកន្លែង​ដែលជា​អ្នកផ្តល់​ប្រព័ន្ធ​សុវត្ថិភាព software ទៅកាន់​ប្រជាជន​ប្រជាជន​ជាង ២០​លាន​នាក់​ដែល​ប្រើ​សេវាកម្ម​ធនាគារ​អន​ឡាញ​និង​កាត​ទូទាត់​គណនី​សាច់ប្រាក់​។

NIS បាន​បកស្រាយ​ថា​គ្មាន​នរណាម្នាក់​ត្រូវបាន​រង​ផលប៉ះពាល់​ដោយ​ការវាយប្រហារ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​នេះ​ទេ ប៉ុន្តែ​មានតែ Sever ប៉ុណ្ណោះ​ដែល​រង​ការបំផ្លាញ​៕

adverise with khmeread
ប្រភព៖ CNN

មតិយោបល់