មន្ត្រីយោធាកំពូលម្នាក់របស់មន្ទីរបញ្ចកោណប្រាប់កុំឱ្យដឹកយន្តហោះកំពូល F-35 របស់ខ្លួនឱ្យតួកគី បើពួកគេទិញខែលការពារអាកាសរបស់រុស្ស៊ី

សមាជិកសភាអាមេរិកបានព្យាយាមរារាំងការទិញប្រព័ន្ធការពារអាកាសរុស្ស៊ី S-400 របស់តួកគីចាប់តាំងពីប្រទេសនេះបានចុះហត្ថលេខាកាលពីខែធ្នូឆ្នាំ ២០១៧។ ព្រឹទ្ធសមាជិកខ្លះបានស្នើផ្អាកការដឹកជញ្ជូនយន្តហោះ F-35 ទៅកាន់ទីក្រុងអង់ការ៉ាដើម្បីជាវិធានការរារាំងតួកគីកុំឱ្យទិញអាវុធរុស្ស៊ី។

លោកឧត្តមសេនីយ៍ Curtis Scaparrotti បានប្រាប់ព្រឹទ្ធសមាជិកនៅក្នុងគណៈកម្មាធិការទីភ្នាក់ងារយោធារបស់ព្រឹទ្ធសភាថា លោកមិនផ្តល់អនុសាសន៍ឱ្យដឹកយន្តហោះចម្បាំង F-35 ទៅទីក្រុងអង់ការ៉ាទេ ប្រសិនបើតួកគីមិនបោះបង់ចោលកិច្ចព្រមព្រៀងទិញខែលការពារអាកាស S-400 ជាមួយរុស្ស៊ី។ លោក Scaparrotti គឺជាមេបញ្ជាការអាមេរិកប្រចាំនៅទីបញ្ជាការក្នុងទ្វីបអឺរ៉ុបនាពេលបច្ចុប្បន្ន។

ឧត្តមសេនីយ៍រូបនេះបានកត់សម្គាល់ថាគាត់ក្នុងនាមជាមន្រ្តីយោធាមិនណែនាំឱ្យប្រើយន្ដហោះកំពូលរបស់អាមេរិកនៅក្នុងប្រទេសណាដែលធ្វើប្រតិបត្តិការជាមួយប្រព័ន្ធអាវុធរបស់រុស្ស៊ីនោះទេ ជាពិសេសប្រព័ន្ធការពារអាកាស។

លោក Scaparrotti និយាយថា "ប្រសិនបើពួកគេទទួលយកប្រព័ន្ធ S-400 និងដាក់វានៅក្នុងប្រទេសតួកគី គឺច្បាស់ជាមានបញ្ហា [... ] ដែលទាក់ទងនឹងយន្តហោះចម្បាំងធុន F-35 ។ វាបង្ហាញពីបញ្ហាចំពោះរាល់យន្ដហោះទាំងអស់របស់យើង ជាពិសេសគឺយន្តហោះ F-35 តែម្តង"។ លោកបាននិយាយថា "ការផ្តល់ដំបូន្មានយោធារបស់ខ្ញុំគឺ យើងមិនត្រូវដឹកជញ្ជូនយន្តហោះ F-35 ហោះហើរឬធ្វើការជាមួយសម្ព័ន្ធមិត្តណា ដែលធ្វើការជាមួយប្រព័ន្ធអាវុធរបស់រុស្ស៊ីឡើយ ជាពិសេសប្រព័ន្ធការពារដែនអាកាស"៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab