ជិះម៉ូតូ Suzuki Smash ម្នាក់ឯងមកគាស់ជញ្ជាំងក្តារលួចម៉ូតូ និងកាបូបលុយនៅសង្កាត់ព្រែកថ្មី ពេលជិះម៉ូតូឌុបទៅយកម៉ូតូខ្លួនវិញ ត្រូវប៉ូលិសវៃខ្នោះ

ភ្នំពេញ​ ៖ មានករណីកាប់គាស់ទម្លុះទម្លាយ ដោយប្រើដៃទាញក្តារឈើជញ្ជាំងផ្ទះឱ្យរបើក រួចលួចយកម៉ូតូ កាបូបលុយ និងទូរស័ព្ទដៃ នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នៅថ្ងៃទី០៧មីនា២០១៩ ម៉ោង៣ទៀបភ្លឺ​ ត្រូវប៉ូលិសឃាត់ជនសង្ស័យម្នាក់ដកហូតម៉ូតូ២គ្រឿង​ ។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះសៅ សុខគឿន ភេទ ប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ផ្កា ស្នាក់នៅផ្ទះកើតហេតុ។​ ចំណែកជនសង្ស័យឈ្មោះណេង សាវិត ភេទ ប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ហើយជនសង្ស័យរកឃើញមានប្រើប្រាស់គ្រឿងញៀន។

 
ប៉ូលិសបន្តថា  ដំបូងជនរងគ្រោះ និងក្រុមគ្រួសារនាំគ្នាដេកនៅក្នុងផ្ទះកើតហេតុ រហូតដល់ម៉ោង០៣ទៀបភ្លឺ ថ្ងៃទី ០៧មីនា២០១៩ ស្រាប់តែជនសង្ស័យជិះម៉ូតូម៉ាក Suzuki Smash ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ១S-៦៣៧១ ម្នាក់ឯងមកទុកនៅខាងក្រោយផ្ទះជនរងគ្រោះ ។ រួចធ្វើសកម្មភាពទាញក្តារឈើជញ្ចាំងជាប់ទ្វារឱ្យ របើកចូលលួចម៉ូតូម៉ាកមួយគ្រឿង ម៉ាក Honda Dream C១២៥ សេរី២០១៩ ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ ១HK-២៨២៦, ទូរស័ព្ទដៃពីរគ្រឿង (ម៉ាក Samsung ពណ៌ស, Nokia ពណ៌ខ្មៅ), កូនកាបូបលុយពណ៌មួយ មានលុយ ១០ដុល្លារ និង ១១០០០រៀល ។

បន្ទាប់មកបាន ជិះគេចខ្លួនយកទៅផ្ញើនៅមន្ទីរមិត្តភាពខ្មែរ-សូរវៀត រួចដកឆែកក្រោមកែបម៉ូតូ ឃើញកូនសោ១កំប្លេ ក៏ដកយក ហើយជិះម៉ូតូឌុបមកយកម៉ូតូរបស់វាវិញ ក៏ត្រូវបានជនរងគ្រោះឃើញសង្ស័យក៏ឃាត់ ត្រួតពិនិត្យឃើញទូរស័ព្ទដៃ០២គ្រឿង, កូនកាបូបលុយ និងកូនសោ១កំប្លេ ស្គាល់ច្បាស់ជារបស់ខ្លួន ក៏ឃាត់ខ្លួនប្រគល់ឱ្យសមត្ថកិច្ច។
 
បន្ទាប់មក សមត្ថកិច្ចក៏នាំជនសង្ស័យទៅដកហូតម៉ូតូរបស់ជនរងគ្រោះនៅកន្លែងផ្ញើមកវិញ ទុកធ្វើជាវត្ថុតាង និងកសាងសំណុំរឿងបញ្ជូនទៅតុលាការ​ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab