រថយន្តមួយគ្រឿងបើកបុកម៉ូតូរបួសម្នាក់​ ហើយស្រក់ប្រេងសាំងឆេះទាំងម៉ូតូ និងរថយន្ត

កំពង់ស្ពឺ​ ៖​ មានករណីរថយន្តបើកបុកជាមួយម៉ូតូបណ្តាលឱ្យរបួសបុរសម្នាក់​ ហើយស្រក់ប្រេងសាំងបណ្តាលឱ្យឆេះម៉ូតូខ្ទេច និងរាលដាលឆេះដល់រថយន្ត ត្រូវបានសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គិភ័យជួយបាញ់ពន្លត់​ កើតឡើងកាលពីយប់ថ្ងៃទី ០៧ ខែមិនា ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ ៥៤-៥៥ ត្រង់ចំណុចភូមិអូវែង ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។  

ប៉ូលិសនិយាយថា​ រថយន្ត បង្កម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-1809​ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើកបរពីកើតទៅលិច ។ លុះមកដល់ចំណុចកើតហេតុខាងលើបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាវ៉េវ ពណ៌ខៀវ​ គ្មានស្លាកលេខបើកបរដោយ ជនរងគ្រោះឈ្មោះ ឡាយ ងីម ភេទប្រុស អាយុ ៤៦ឆ្នាំ រស់នៅភូមិសូន្យមួយ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺកំពុងធ្វើដំណើរស្របទិសគ្នា បណ្ដាលឱ្យរងរបួស បានបញ្ជូនទៅព្យាបាលមន្ទីពេទ្យ ។ ចំណែករថយន្តខូចខាតយ៉ាងខ្លាំង និងម៉ូតូឆេះទាំងស្រុង ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab