មេម៉ាយហើយមានកូន៦នាក់ទៀត ត្រូវភ្លើងលេបត្របាក់ផ្ទះអស់ កំពុងត្រូវការជំនួយ

កំពង់ឆ្នាំង​ ៖​  ផ្ទះកំពុងរស់នៅដោយសុខសាន្តរបស់ ស្ត្រីមេម៉ាយឈ្មោះ ជួន គា អាយុ ៦៣ឆ្នាំ មានកូនចំនួន៦នាក់ រស់នៅភូមិដំរីកូន ឃុំអញ្ចាញរូង ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ត្រូវភ្លើងលេបត្របាក់មួយប៉ប្រិចភ្នែកអស់គ្មានសល់ នាថ្ងៃទី០៧ ខែមីនា ឆ្នាំ២០១៩វេលាម៉ោង៨និង៣០នាទីព្រឹក។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាមព្រះតេជគុណ យង់ វណ្ណាន ព្រះចៅអធិការវត្តព្រះឥន្រ្ទកោសីយ (ដំរីកូន) ក៏បាននាំយកអង្ករ និងសម្ភារៈប្រើប្រាស់មួយចំនួនជួយឧបត្ថម្ភដើម្បីសម្រាលនូវទុក្ខលំបាកនេះជាបន្ទាន់។

ទន្ទឹមនឹងនេះដែរអាជ្ញាធរឃុំអញ្ចាញរូងក៏បានចុះពិនិត្យ និងជួយឧបត្ថម្ភជាថវិកាតាមលទ្ធភាពហើយក៏ធ្វើរបាយការណ៍ជូនទៅកាកបាទក្រហមកម្ពុជាស្រុកបរិបូណ៌ ដើម្បីសុំជំនួយជួយឧបត្ថម្ភដល់គ្រួសារជនរងគ្រោះក្នុងគ្រាលំបាកនេះ​ ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab