ស្លាប់ម្នាក់ និងរបួស៦នាក់ដោយសាររថយន្តបុកជាមួយម៉ូតូ ហើយក្រឡាប់នៅស្រុកបាធាយ

កំពង់ចាម​ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងម៉ូតូ និងរថយន្ដ នៅលើផ្លូវជាតិលេខ៦១ ត្រង់ចំណុចរណ្ដៅផ្លុងខាងកើតភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម កាលថ្ងៃទី៧ ខែមីនា ឆ្នាំ២០១៨ បណ្តាលឱ្យស្លាប់ម្នាក់ និងរបួស៦នាក់​ ។ 

ប៉ូលិសនិយាយថា​ ភាគីខាងម៉ូតូម៉ាកស៊ូសាគី និច អ្នកបើកបរឈ្មោះ ស្រៀម វ៉េង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិឈើទាល ឃុំសូទិព្វ ស្រុកជើងព្រៃ ខេត្តកំពងចាម បើកបរក្នុងទិសដៅពីកើតទៅលិច ។ លុះមកដល់ចំណុចខាងលើបានវ៉ាជែងរថយន្តមួយគ្រឿងរួចជ្រុលទៅបុករថយន្ដមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌សលាយ ខៀវ ពាក់ស្លាកលេខ ពោធិ៍សាត់ 3A 0986 អ្នកបើកបរដោយឈ្មោះអ៊ីម ស៊ីថា ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិក្រពើរូ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ បើកបរក្នុងទិសដៅពីលិចទៅកើត (បញ្ច្រាស់ទិសគ្នា) ។ មកដល់ចំណុចកើតហេតុ បានបុកគ្នាយ៉ាងពេញទំហឹងតែម្តង។ មូលហេតុអ្នកបើកបរម៉ូតូ ជែងខ្វះកាប្រុងប្រុងប្រយ័ត្ន ។

ប៉ូលិសបន្តថា​  គ្រោះថ្នាក់នេះបណ្ដាលឱ្យខូចរថយន្ដមួយគ្រឿង ធ្ងន់,ខូចម៉ូតូមួយគ្រឿង ខ្ទេចទាំងស្រុង, របួសមនុស្ស ៦នាក់ (ធ្ងន់២ នាក់), ស្លាប់មនុស្សម្នាក់​ក្នុងនោះ​ ១-អ្នកបើកម៉ូតូ ស្លាប់, ២- អ្នកបើកបររថយន្ត របួសធ្ងន់, ៣-ឈ្មោះអ៊ឹម ដារ៉ាប្រុស អាយុ២៩ឆ្នាំ ភូមិចំការចេក ឃុំផ្ទះព្រៃ ស្រុកសំពៅមាស ខេត្តពោធិសាត់ ស្រាល, ៤-ឈ្មោះឡេន ធីន ប្រុស អាយុ២១ឆ្នាំ ភូមិអន្លុងមាន ឃុំស្នាមព្រះ ស្រុកបាកាន ស្រាល, ៥ ឈ្មោះហួត ធារ៉ាប្រុស អាយុ១៨ឆ្នាំ ភូមិអន្លុងមានធ្ងន់, ៦-ឈ្មោះម៉ែ ធារាប្រុស អាយុ១៨ឆ្នាំ ភូមិអន្លុងមាន ស្រាលនិង៧-ឈ្មោះម៉ៃ ភារ៉ាប្រុស អាយុ១៩ឆ្នាំ ភូមិអន្លុងមាន ស្រាល។ 

ភ្លាមៗនោះ សមត្ថកិច្ចបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើការវាស់វែង យកសម្ភារ:យកទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយ ។ ចំណែកសពប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab